Yearendyearend1140x150

ទូតអាមេរិកសាទរការចាក់វ៉ាក់សំាងប្រឆំាងកូវីដនៅកម្ពុជាបានក្នុងកម្រិតខ្ពស់

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា បានសម្តែងការអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជា បានខិតខំចាក់វ៉ាក់សំាងប្រឆំាងកូវីដ-១៩ ជូនពលរដ្ឋបានក្នុងកម្រិតខ្ពស់ និងឈានដល់ការបើកដំណើរការសកម្មភាពសង្គមនិងសេដ្ឋកិច្ចជាបណ្តើរៗឡើងវិញ។

ក្នុងជំនួនពិភាក្សាការងារនៅវិមានរដ្ឋសភាជាមួយ សម្តេច ហេង សំរិន នាព្រឹកថ្ងៃទី២៨ តុលានេះឯកឧត្តម Patrick Murphy បានថ្លែងថា អាមេរិកអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជា បានខិតខំចាក់វ៉ាក់សំាងប្រឆំាងកូវីដ-១៩ ជូនពលរដ្ឋបានក្នុងកម្រិតខ្ពស់ និង ឈានដល់ការបើកដំណើរការសកម្មភាពសង្គមនិងសេដ្ឋកិច្ចជាបណ្តើរៗឡើងវិញ។

ឯកឧត្តម បានបញ្ជាក់ថា សហរដ្ឋអាមេរិក ជាប្រទេសមួយដែលចូលរួមយ៉ាងសកម្មនៅក្នុងវិស័យសុខាភិបាលនៅកម្ពុជា ពិសេសនៅកំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩នេះ អាមេរិកបានផ្តល់វ៉ាក់សំាងJohnson & Johnson ជូនកម្ពុជាប្រមាណជាង១លានដូស តាមយន្តការអង្គការសុខភាពពិភពលោក។

សម្តេច ហេង សំរិន បានថ្លែងអរគុណសហរដ្ឋអាមេរិក ដែលបានផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជា មានជាអាទិ៍លើ វិស័យសុខាភិបាល អប់រំ បរិស្ថាន វប្បធម៌ កសិកម្ម និងការបោសសំអាតមីនជាដើមនោះ ពិសេស វ៉ាក់សាំងប្រឆាំងកូវីដ-១៩។សម្រាប់សម្តេចឯកអគ្គរដ្ឋទូត ដែលបានខិតខំប្រឹងប្រែងនៅក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជាក្នុងរយៈពេលពីរឆ្នាំមកនេះ ធ្វើឲ្យកិច្ចសហប្រតិបត្តិការជាច្រើនវិស័យ រវាងប្រទេសទំាងពីរ បានជំរុញនិងលើកកម្ពស់ មានការវិវឌ្ឍរីកចម្រើន។

សម្តេចជឿជាក់ថា ទំនាក់ទំនង ប្រជាជនទំាងពីរប្រទេស ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងអាមេរិក ដែលមានជាង៧០ឆ្នាំមកនេះ នឹងកាន់តែរីកលូតលាស់ ប្រកបដោយផ្លែផ្កាថែមទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង