Yearendyearend1140x150

អឺរ៉ុបបង្វែរហិរញ្ញប្បទានឥតសំណង៦០លានដុល្លារជួយកម្ពុជាក្នុងការស្ដារសេដ្ឋកិច្ច

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ទី សុវណ្ណី
/
ទង់ជាតិកម្ពុជា និងសហភាពអឺរ៉ុប។

ភ្នំពេញ៖ សហភាពអឺរ៉ុបបានបង្វែទុនហិរញ្ញប្បទានឥតសំណងចំនួន៦០លានដុល្លារដល់កម្ពុជាដើម្បីស្តារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ពីកូវីដ១៩។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈ Video Conference ជាមួយលោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានអោយដឹងថា សហភាពអឺរ៉ុបនឹងអនុម័តបង្វែរហិរញ្ញប្បទានឥតសំណងចំនួន៥៦លានអឺរ៉ូ ស្មើរនឹង៦០លានដុល្លារដល់កម្ពុជា។

ក្នុងជំនួបនោះក៏បានបញ្ជាក់ថា សម្រាប់ជំនួយឥតសំណងនេះគឺជាការផ្តល់ជូនដល់កម្ពុជាក្នុងការគាំពារលើវិស័យសង្គម ក៏ដូចជាការស្តារឡើងវិញនូវសេដ្ឋកិច្ចរបស់កម្ពុជាដែលកំពុងរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ផងដែរ។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការរឹងមាំកន្លងមករបស់សហភាពអឺរ៉ុបជាមួយកម្ពុជា ជាពិសេសការចូលរួមជួយកម្ពុជាក្នុងគ្រាដ៏លំពាកនេះ។សម្រាប់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ក្នុងការអនុវត្តវិធានស្តារសេដ្ឋកិច្ច សង្គមពីផលប៉ះពាល់ដោយកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតក្រុមការងារចំនួន៤ ក្នុងនោះមានក្រុមការងារ ចំពោះកិច្ចគ្រប់គ្រងការផ្គត់ផ្គង និងថ្ងៃទំនិញយុទ្ធសាស្រ្តក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺឆ្លងកូវីដ១៩ ក្រុមការងារចំពោះកិច្ចរៀបចំនិងគ្រប់គ្រងយន្តការជំនួយសង្គមក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ក្រុមការងារចំពោះកិច្ចរៀបចំគោលនយោបានថវិការ ហិរញ្ញប្បទា និងជំនួយសង្គមដើម្បីគ្រប់គ្រងការប្រយុទ្ធនឹងជំងឺកូវីដ១៩ នឹងមួយវិញទៀតគឺជាក្រុមការងារបច្ចេកទេសចម្រុះចំពោះកិច្ចសិក្សារៀបចំដាក់ចេញនូវកញ្ចប់វិធានការខាងរូបិយវត្ថុ និងធនាគារដើម្បីគ្រប់គ្រងនឹងដោះស្រាយផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩ និងការព្យួរប្រព័ន្ធអនុគ្រោះពន្ធលើមុខទំនិញមួយចំនួនក្នុងក្របខណ្ឌ ទំនិញគ្រប់យ៉ាងលើកលែងតែសព្វាវុធ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កម្ពុជា អឺរ៉ុប
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង