Yearendyearend1140x150

ស្ថានទូតទាំង១០នៅតួរគីបានចេញសេចក្ដីថ្លែងការណ៍ដោយមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់តួរគី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan ប្រភពរូប៖ ស៊ីនហួរ

តួរគី៖ សហរដ្ឋអាមេរិក និងស្ថានទូតប្រទេសលោកខាងលិចចំនួន១០ផ្សេងទៀត នៅក្នុងប្រទេសទួរគី បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២៥ ដោយអះអាងថា គោរពតាមបទប្បញ្ញត្តិនៃអនុសញ្ញាទីក្រុងវីយែន ស្តីពីទំនាក់ទំនងការទូត ដែលមិនត្រូវជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់តួរគី។

ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បាននិយាយភ្លាមៗថា ឯកអគ្គរដ្ឋទូតនៃប្រទេសទាំង ១០ បានកំណត់គោលដៅដោយផ្ទាល់ទៅលើអធិបតេយ្យភាពរបស់ភាគីតួរគី ហើយតួរគីត្រូវតែឆ្លើយតប។ សេចក្តីថ្លែងការណ៍ចុងក្រោយបង្អស់ដែលចេញដោយស្ថានទូតនៃប្រទេសទាំង ១០ បានបញ្ជាក់ថា ឯកអគ្គរដ្ឋទូតទាំងនេះ “បានបញ្ឈប់" ការជ្រៀតជ្រែកក្នុងប្រព័ន្ធតុលាការតួរគី។ ហើយលោកបានព្រមានឯកអគ្គរដ្ឋទូតទាំងនេះឲ្យមានការប្រុងប្រយ័ត្នបន្ថែមទៀត ក្នុងការលើកឡើងរបស់ខ្លួននាពេលអនាគត។

នាពេលថ្មីៗនេះ ស្ថានទូតសហរដ្ឋអាមេរិក កាណាដា បារាំង ហ្វាំងឡង់ ដាណឺម៉ាក អាល្លឺម៉ង់ ហូឡង់ នូវែលសេឡង់ ន័រវែស និងស៊ុយអែតនៅតួរគី បានចេញសេចក្តីថ្លែងការណ៍រួមមួយនៅលើបណ្តាញសង្គមនៅថ្ងៃទី ១៨ ស្តីពីករណីពាក់ព័ន្ធនឹងសកម្មជននយោបាយតួរគីលោក អូសម៉ាន់ ខាវ៉ាឡា (Osman Kavala ) ដែលតួរគីយល់ថានេះ ទង្វើនេះ ជាការលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសតួរគី។

ក្រសួងការបរទេសទួរគីបានកោះហៅឯកអគ្គរដ្ឋទូតនៃប្រទេសទាំងនេះកាលពីថ្ងៃទី ១៩ ហើយបានថ្កោលទោសពួកគេ ចំពោះការជ្រៀតជ្រែកក្នុងប្រព័ន្ធតុលាការតួរគី។ លោក Erdogan បាននិយាយថាលោកបានណែនាំរដ្ឋមន្ត្រីក្រសួងការបរទេសឱ្យប្រកាសឯកអគ្គរដ្ឋទូតនៃប្រទេសទាំង 10 ថា ជា "មនុស្សមិនស្វាគមន៍" ។

នៅក្នុងសុន្ទរកថាមួយបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោក Erdogan បាននិយាយថា សេចក្តីថ្លែងការណ៍ពីមុនដែលធ្វើឡើងដោយឯកអគ្គរដ្ឋទូតនៃប្រទេសទាំង ១០ បានកំណត់គោលដៅដោយផ្ទាល់ទៅលើប្រព័ន្ធតុលាការ និងអធិបតេយ្យភាពរបស់ប្រទេសទួរគី ហើយជាការប្រមាថយ៉ាងខ្លាំងចំពោះចៅក្រម ព្រះរាជអាជ្ញា និងបុគ្គលិកតុលាការដទៃទៀត។ លោកជឿជាក់ថាឯកអគ្គរដ្ឋទូតទាំងនេះនឹង "មានការប្រុងប្រយ័ត្នបន្ថែមទៀត" នៅពេលធ្វើសេចក្តីថ្លែងការណ៍ទាក់ទងនឹងអធិបតេយ្យភាពតួរគីនាពេលអនាគត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង