Cct850x100 1
1800px x h300px kh

ចិនបានដំណើរការចាក់វ៉ាក់សាំងដល់ក្រុមមនុស្សអាយុពី៣ទៅ១១ ឆ្នាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ចិនបានដំណើរការចាក់វ៉ាក់សាំងដល់ក្រុមមនុស្សអាយុពី៣ទៅ១១ ឆ្នាំ ប្រភពរូប៖ ស៊ីស៊ីធីវី

ចិន ៖ យោងតាមទិន្នន័យដែលចេញផ្សាយដោយគណៈកម្មាធិការសុខភាពជាតិនៃប្រទេសចិន តំបន់ជាច្រើនបានសំណូមពរក្រុមមនុស្សអាយុពី ៣ ទៅ ១១ ឆ្នាំ គួរតែធ្វើតាមការគ្រប់គ្រងរបស់អាជ្ញាធរ និង គោលការណ៍ភាពងាយស្រួល។ ដោយខ្លួនអាចទៅកន្លែងចាក់ថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលនៅជិតបំផុត ដើម្បីទទួលការចាក់វ៉ាក់សាំង ឬអាចរៀបចំការចូលរួមក្នុងការចាក់វ៉ាក់សាំង ពិសេសសម្រាប់សិស្សតាមការជូនដំណឹងរបស់សាលា។

យោងតាមគ្រប់តំបន់បានរៀបរាប់ថា នាពេលបច្ចុប្បន្ននេះ ប្រទេសចិនទើបតែបានសម្រេច អនុម័តឱ្យ ប្រើប្រាស់ វ៉ាក់សាំងស៊ីណូហ្វាម និង វ៉ាក់សាំងស៊ីណូវ៉ាកទៅឡើងក្រុ មនុស្ស អាយុ ពី ៣ ទៅ ១១ ឆ្នាំ។

ប្រភពព័ត៌មានបានបង្ហាញថា គិតត្រឹមថ្ងៃទី ២៣ ខែតុលា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩សម្រេចបានសរុបជាង ២.២៤ ពាន់លានដូសនៅទូទាំងប្រទេស ហើយចំនួនមនុស្សដែលបានបញ្ចប់ការចាក់វ៉ាក់សាំងគ្រប់ដូសមានលើសពី ១.០៦ ពាន់លាននាក់។

ជាការឆ្លើយតបទៅនឹងប្រតិកម្មអវិជ្ជមាននៃការព្រួយបារម្ភរបស់សាធារណជនអំពីការចាក់ វ៉ាក់សាំងនេះ លោក វ៉ាង ហ័រ ឈីង(Wang Hua Qing)ប្រធានអ្នកជំនាញនៃកម្មវិធីចាក់ថ្នាំបង្ការ និង គ្រប់គ្រង ជំងឺ របស់មជ្ឈមណ្ឌលចិន បានឆ្លើយតបកាលពីមុនថា យោងតាមការត្រួតពិនិត្យនិងការវិភាគនៃប្រតិកម្មអវិជ្ជមានបានបង្ហាញថា អត្រានៃប្រតិកម្មអវិជ្ជមានចំពោះកុមារ និង មនុស្សវ័យជំទង់ដែលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ហើយ គឺមិនមានបញ្ហាជាងក្រុមពេញវ័យមនុស្ស អាយុលើសពី ១៨ ឆ្នាំនោះទេ៕

Khcct banner

អត្ថបទទាក់ទង