Cct850x100 1
1800px x h300px kh

កម្ពុជាបើកទទួល«ទេសចរអន្តរជាតិ»ចាក់វ៉ាក់សាំងចាប់ពីថ្ងៃទី៣០វិច្ឆិកា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាតាមច្រកភ្នំពេញអន្តរជាតិ 

ភ្នំពេញ៖កម្ពុជាប្រកាសបើកទទួលភ្ញៀវទេសចរអន្តរជាតិ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ ដោយការចាប់ផ្ដើមដំបូងនៅក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងនៅតំបន់វិស្សមកាលតារាសាគរ នៃស្រុកបទុមសាគរ ខេត្តកោះកុង។ ការប្រកាសនេះធ្វើឡើងក្រោយរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើររបស់ជនបរទេសចូលមកប្រទេសកម្ពុជា។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ បន្ទាប់ពីខេត្តព្រះសីហនុ និងខេត្តកោះកុង កម្ពុជានឹងបន្តបើកទទួលនៅភ្ញៀវទេសចរនៅខេត្តសៀមរាប នាខែមករា ឆ្នាំ២០២២ ខាងមុខ ក្នុងក្របខណ្ឌនៃកម្មវិធីទេសចរណ៍វ៉ាក់សាំង ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរអន្តរជាតិស្នាក់នៅ និងទស្សនាក្នុងតំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាពរយៈពេល៥ថ្ងៃ ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កក្នុងសណ្ឋាគារឡើយ។

ទន្ទឹមនឹងនេះ ភ្ញៀវទេសចរដែលមកក្នុងកម្មវិធីទេសចរណ៍វ៉ាក់សាំង តម្រូវឱ្យធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ប៉ុណ្ណោះ នៅពេលមកដល់អាកាសយានដ្ឋាន។ ករណីទទួលបានលទ្ធផលអវិជ្ជមាន ភ្ញៀវទេសចរអាចដើរកម្សាន្តដោយសេរីនៅក្នុងតំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាព ដោយមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់សុទ្ធតែត្រូវបានត្រួតពិនិត្យការអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដា និងវិធានសុវត្ថិភាពទេសចរណ៍ជាមុន។

ភ្ញៀវទេសចរអន្តរជាតិដែលមកតាមកម្មវិធីទេសចរណ៍វ៉ាក់សាំង អាចស្នើសុំប្រភេទទិដ្ឋាការទេសចរណ៍(ប្រភេទ T) នៅតាមស្ថានទ្ទិត/ស្ថានកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅបរទេស ឬអាចស្នើសុំទិដ្ឋាការអេឡិចត្រូនិច (E-Visa) ហើយត្រូវមកតាមកញ្ចប់ទស្សនកិច្ចទេសចរណ៍ចាក់វ៉ាក់សាំងកូរឹន-១៩ ឬជាទេសចរមកជាលក្ខណៈគ្រួសារ ឬក្រុមតូចៗ ជាទេសចរកម្រិតខ្ពស់ ដែលបានចាក់វ៉ាក់សាំងគ្រប់ដូស៕

Khcct banner

អត្ថបទទាក់ទង