Cct850x100 1
1800px x h300px kh

នាយកដ្ឋានអន្តោប្រវេសន៍៖ភ្ញៀវបរទេសចូលមកកម្ពុជានៅពុំទាន់កើនឡើង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើររបស់ជនបរទេសចូលមកប្រទេសកម្ពុជា។តែគិតមកដល់ពេលនេះ ចំនួនភ្ញៀវបរទេសចូលមកកម្ពុជា មិនទាន់មានការកើនឡើងគួរឲ្យកត់សម្គាល់នោះទេ។

នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រាប់ស៊ីស៊ីថាមស៍ថា បន្ទាប់ពីមានការបន្ធូរបន្ថយចំពោះការរឹតបន្តឹងការធ្វើដំណើររបស់ជនបរទេសចូលមកកម្ពុជា ចំនួនភ្ញៀវបរទេសចូលមកកម្ពុជា មិនទាន់មានការកើនឡើងគួរឲ្យកត់សម្គាល់នោះទេ ពោលគឺចន្លោះពី២០០ទៅ៣០០នាក់។

បើតាមនាយឧត្តមសេនីយ៍ កែវ វណ្ណថន ក្នុងចំណោមជនបរទេសដែលវិលចូលកម្ពុជា ភាគច្រើនជើងយន្តហោះមកពីប្រទេសសិង្ហបុរី កូរ៉េ ចិន ថៃ និងវៀតណាម និង ចូលមកតាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី១៨តុលានេះទៅ ភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងហើយ គឺត្រូវធ្វើចត្តាឡីស័ក រយៈពេល៧ថ្ងៃ ពេលទៅដល់ទឹកដីកម្ពុជា។ដោយឡែក សម្រាប់ភ្ញៀវទេសចរណ៍ដែលមិនទាន់បានចាក់វ៉ាក់សាំង ហើយចូលមកដល់កម្ពុជាតាមផ្លូវអាកាស គឺត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ។

ចំណែក គណៈប្រតិភូអន្តរជាតិជាន់ខ្ពស់ និងមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ដែលត្រឡប់មកពីបេសកកម្មនៅក្រៅប្រទេស មន្រ្តីការទូតបរទេស និងមន្រ្តីអង្គការអន្តរជាតិ និង អ្នកទេសចរបរទេសដែលជាវិនិយោគិន អ្នកជំនួញអ្នកជំនាញជាមួយការធានាឬការអញ្ជើញ ត្រូវដាក់ឱ្យនៅដាច់ពីគេរយៈពេល ៣ ថ្ងៃ៕

Khcct banner

អត្ថបទទាក់ទង