ស៊ូដង់៖ របាយការណ៍បានអះអាងថា រដ្ឋមន្ត្រីជាច្រើននៃរដ្ឋាភិបាលបណ្តោះអាសន្នរបស់ស៊ូដង់ ត្រូវបានចាប់ខ្លួនដោយយោធា ហើយនាយករដ្ឋមន្ត្រី Abdalla Hamdok កំពុងស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះ។ ហេតុការណ៍នេះ បានកើតឡើងចំពេលមានការប្រមូលផ្តុំគ្នាដោយក្រុមបាតុករគាំទ្រយោធា និងអ្នកគាំទ្ររបបស៊ីវិល។