Cct850x100 1
1800px x h300px kh

គ្រោះរញ្ជួយដីកម្រិត៦.៣រ៉ិចទ័របានវាយប្រហារភាគខាងកើតកោះតៃវ៉ាន់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
គ្រោះរញ្ជួយដីកម្រិត៦.៣រ៉ិចទ័របានវាយប្រហារភាគខាងកើតកោះតៃវ៉ាន់ ប្រភពរូប៖ ស៊ីស៊ីថាមស៍

តៃវ៉ាន់៖ យោងតាមមជ្ឈមណ្ឌលបណ្តាញរញ្ជួយដីចិន (CENC) បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៦.៣ រ៉ិចទ័រ បានវាយប្រហារតំបន់ អ៊ីឡាន (Yilan) ភាគខាងកើតកោះតៃវ៉ាន់ នៅម៉ោង ១៣ និង ១១នាទី នៅថ្ងៃអាទិត្យ។

មជ្ឈមណ្ឌលនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ចំណុចកណ្តាលដែលមានជម្រៅ ៦០ គីឡូម៉ែត្រ ត្រូវបានត្រួតពិនិត្យនៅរយៈទទឹង ២៤.៥៥ ដឺក្រេ នៅខាងជើង និងរយៈបណ្តោយ ១២១.៨ ដឺក្រេ នៅខាងកើត។

ការរញ្ជួយក៏ត្រូវបានគេចាប់អារម្មណ៍នៅក្នុងផ្នែកជាច្រើននៃខេត្ត Fujian ដែលជាប់នឹងកោះតៃវ៉ាន់ឆ្លងកាត់សមុទ្រ។

ទោះជាយ៉ាងណា មជ្ឈមណ្ឌលមិនទាន់រាយការណ៍ពីអ្នករងរបួស ឬ ទំហំនៃការខាតបង់ទ្រព្យសម្បត្តិឡើយ៕

Khcct banner

អត្ថបទទាក់ទង