Yearendyearend1140x150
Img 0571

អាជ្ញាធរខណ្ឌដង្កោឱ្យពលរដ្ឋប្រុងប្រយ័ត្នជំនន់តាមបណ្ដោយស្ទឹងព្រែកត្នោត

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ផ្ទះប្រជាពលរដ្ឋដែលលិចដោយជំនន់ស្ទឹងព្រែកត្នោតនៅភូមិវាលថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោ។
រូបភាព៖ ខន នីតា 

ភ្នំពេញ៖ រដ្ឋបាលខណ្ឌដង្កោ បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅសង្កាត់ទាំង១០ក្នុងខណ្ឌដង្កោឱ្យប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដោយសារតែកម្ពស់ទឹកស្ទឹងព្រែកត្នោតបានហក់ឡើងខ្លាំងនិងបានលិចតំបន់មួយចំនួន។

បើតាមឯកឧត្តម យួន ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ពលរដ្ឋដែលរស់នៅជាប់សណ្តស្ទឹងព្រែកត្នោត ក្នុងនោះមានសង្កាត់ដង្កោ សង្កាត់ព្រៃស សង្កាត់ព្រៃវែង សង្កាត់ក្រាំងពង្រ សង្កាត់ស្ពានថ្ម សង្កាត់ទៀន សង្កាត់សាក់សំពៅ សង្កាត់ជើងឯក សង្កាត់ព្រែកកំពឹស និងសង្កាត់គងនយ គួរបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដោយសារតែស្ថានទឹកស្ទឹងព្រែកត្នោតកើនឡើងដល់កម្ពស់ត្រូវប្រុងប្រយ័ត្ន។

ឯកឧត្តមបន្ថែមថា បច្ចុប្បន្នស្ថានភាពទឹកស្ទឹងព្រែកត្នោតបានហក់ឡើងជាបន្តបន្ទាប់ បណ្តាលមកពីជំនន់ផ្នែកខាងលើធ្វើឱ្យទឹកស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខណ្ឌដង្កោ មានកំពស់ដល់កម្រិតត្រូវយកចិត្តទុកដាក់ខ្លាំង។

យ៉ាងណាមិញ ដើម្បីជៀសវាងនូវហានិភ័យដែលបង្កឱ្យខូចខាតទ្រព្យសម្បត្តិ និងអាយុជីវិត ប្រជាពលរដ្ឋ ដែលរស់នៅតាមសណ្តស្ទឹងព្រែកត្នោត មេត្តាត្រៀមសម្ភារ និងបន្តតាមដានស្ថានភាពទឹកជាប្រចាំជៀសវាងការបាត់ បង់សម្ភារ និងអាយុជីវិត។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង