Yearendyearend1140x150

វៀតណាមអនុម័ត គម្រោងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្ររហូតដល់ឆ្នាំ ២០៣០

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ប្រភព៖ វៀតណាមផ្លឹស

វៀតណាម៖ ប្រទេសវៀតណាមបានសម្រេចអនុម័តនូវគម្រោងកសិកម្មលើផ្ទៃសមុទ្រដែលរហូតដល់ឆ្នាំ២០៣០ ជាមួយនឹងចក្ខុវិស័យដលឆ្នាំ២០៤៥។នេះបើតាមការសម្រេចរបស់ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក ឡឺ វ៉ាន់ថាញ់( Le van Thanh)។

តាមការចុះផ្សាយរបស់ការសែតក្នុងស្រុកវៀតណាម បានឱ្យដឹងថា ឧបនាយករដ្ឋមន្រ្តី Le Van Thanh នាពេលថ្មីៗនេះបានចុះហត្ថលេខាលើសេចក្តីសម្រេចមួយ ក្នុងការអនុវត្តលើផ្នែកដំាដុះលើផ្ទៃសមុទ្រ ឬហៅថា វារីវប្បកម្មសមុទ្ររហូតដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។

ឧបនាយករដ្ឋមន្រ្តីវៀតណាម បានបញ្ជាក់ថា គោលដៅរួមនៃគម្រោងនេះ គឺការអភិវឌ្ឍវារីវប្បកម្មសមុទ្រដែលមានសុវត្ថិភាព និរន្តរភាពនៃប្រព័ន្ធអេកូឡូស៊ីក្នុងការផលិតម៉ាក(ប្រេន)នៃផលិតផលមួយដើម្បីបំពេញតម្រូវការក្នុងនិងក្រៅប្រទេស ដោយបង្កើតការងារ និងបង្កើនប្រាក់ចំណូលសម្រាប់សហគមន៍នៅតំបន់ឆ្នេរ រួមទាំងចំណែកការពារសន្តិសុខនៃសមុទ្រនិងកោះរបស់ប្រទេស។

ឧបនាយករដ្ឋមន្រ្តីរូបនេះបន្តថា នៅឆ្នាំ ២០២៥ គម្រោងនេះកំណត់គោលដៅឱ្យមានវារីវប្បកម្មចំនួន ២៨០.០០០ ហិកតា និងសម្រេចបានទិន្នផល ៨៥០.០០០ តោន និងចំណូលនាំចេញ ៨០០ លាន - ១ ពាន់លានដុល្លារ។

ដោយឡែកនៅឆ្នាំ ២០៤៥ ការធ្វើកសិកម្មតាមសមុទ្រនឹងក្លាយជាផ្នែកមួយដ៏សំខាន់នៃវិស័យជលផលជាមួយនឹងការគ្រប់គ្រងបែបទំនើបដែលរួមចំណែកដល់ជាង ២៥ ភាគរយនៃទិន្នផលសរុប និងទទួលបានចំណូលជាង ៤ ពាន់លានដុល្លារអាមេរិកក្នុងការនាំចេញ។

លោករំពឹងថា ចំពោះការធ្វើកសិកម្មតាមសមុទ្រ នឹងផ្តល់អាទិភាពដល់ទីផ្សារប្រើប្រាស់ប្រកួតប្រជែង និងការដាំដុះប្រភេទសត្វផ្សេងៗ គួបផ្សំជាមួយការការពារ និងការគ្រប់គ្រងធនធាននៅក្នុងតំបន់ឆ្នេរ។

យ៉ាងណាមិញ នៅក្រោមគម្រោងព្រាងតំបន់កសិកម្មសមុទ្រ នឹងបង្កើតឡើងនៅក្នុងទីក្រុង និងខេត្តសំខាន់ៗដូចជាក្វាងនិញ ហៃផុង ក្វាងង៉ៃ ភូយ៉េន ខាញ់ហាវនីញ ថនប៊ីញ ធួនបារ៉ៃ - វុងតាវ កាម៉ៅ និងតំបន់ជាច្រើនទៀតដែលមានលក្ខខណ្ឌធម្មជាតិអំណោយផល។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង