Yearendyearend1140x150

កម្ពុជា-វៀតណាមឯកភាពពន្លឿនការបោះបង្គោលព្រំដែនគោកដែលនៅសល់១៦ភាគរយ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ការបោះបង្គោលព្រំដែន របស់គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា នាពេលកន្លងមក 

ភ្នំពេញ៖ ប្រទេសកម្ពុជា និងវៀតណាម នៅថ្ងៃទី ២១ តុលានេះ បានបើកកិច្ចប្រជុំពិគ្រោះយោបល់នយោបាយរវាងកម្ពុជា និងវៀតណាម លើកទី៧តាមប្រព័ន្ធវីដេអូ។ក្នុងកិច្ចប្រជុំ កម្ពុជា និងវៀតណាមឯកភាពពន្លឿនការបោះបង្គោលព្រំដែនគោកដែលនៅសល់១៦ភាគរយ។

នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ លោកជំទាវសឿង រដ្ឋចាវី រដ្ឋលេខាធិការ ក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ង្វៀន គួកហ្ស៊ុងអនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានធ្វើជាសហប្រធាននៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយរវាងកម្ពុជា-វៀតណាម លើកទី៧ តាមប្រព័ន្ធវីដេអូ។ 

ក្នុងកិច្ចប្រជុំនោះភាគីទាំងពីរបានស្វាគមន៍ពិធីផ្លាស់ប្តូរលិខិតូបករណ៍ នៃការផ្តល់សច្ចាប័នលើឯកសារច្បាប់សំខាន់ចំនួនពីរ ដើម្បីកត់ត្រាការសម្រេចបាន ៨៤% នៃការខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរជាផ្លូវការ។ ភាគីទាំងពីរបានឯកភាព ធ្វើការពន្លឿនកិច្ចពិភាក្សាក្នុងការស្វែងរកដំណោះស្រាយដែលអាចទទួលយកបានទាំងសងខាង ចំពោះព្រំដែន​គោកចំនួន​១៦% ដែលនៅសល់មិនទាន់បានខណ្ឌសីមា។

សូមបញ្ជាក់ថា កម្ពុជា ​និង​វៀតណាម​ មាន​ព្រំដែន​គោក​រួមគ្នា​ប្រវែង ១២៧០គីឡូម៉ែត្រ ​ដោយ​ភាគី​ទាំងពីរ​បាន​ព្រមព្រៀង​គ្នា​សម្រេចកិច្ចការបោះបង្គោលព្រំដែនបានចំនួន៨៤%ហើយ។កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ ភាគីទាំងពីរ បានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រទេសកម្ពុជា និងវៀតណាម ដែលមាន៣មាត្រា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង