Yearendyearend1140x150

កម្ពុជាបើកផ្តល់«ទិដ្ឋាការ»ទេសចរណ៍ឡើងវិញ ដើម្បីទទួលភ្ញៀវបរទេសទូទៅ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
អ្នកដំណើរចូលមកកម្ពុជាកន្លងទៅ។

ភ្នំពេញ៖ ក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រកាសកែសម្រួលគោលការណ៍ នៃការផ្តល់ទិដ្ឋាការ លក្ខខណ្ឌនៃការធ្វើដំណើរ និងការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរចូលមកកម្ពុជា ស្របតាមគន្លងប្រក្រតីភាពថ្មី។ក្នុងសេចក្តីកែសម្រួលនោះ ក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ បើកឱ្យមានការផ្តល់ឡើងវិញនូវទិដ្ឋាការទេសចរណ៍ ដែលត្រូវបានផ្អាក ក្រោយវិបត្តិនៃជំងឺ កូវីដ-១៩ ដើម្បីអាចទទួលភ្ញៀវបរទេស និងភ្ញៀវទេសចរណ៍ទូទៅ និងដាក់ឱ្យដំណើរការឡើងវិញនូវគោលការណ៍លើកលែងទិដ្ឋាការ (Visa Exemption) ។

ក្រសួងការបទេស ពន្យល់ថា ដាក់ដំណើរការឡើងវិញនូវការស្នើសុំទិដ្ឋាការតាមប្រព័ន្ធអេឡិចត្រូនិច (e-Visa) ដើម្បីសម្រួល ដល់អ្នកដំណើរក្នុងការស្នើសុំទិដ្ឋាការចូលមកកម្ពុជា ប៉ុន្តែនៅបន្តផ្អាកការផ្តល់ទិដ្ឋាការនៅពេលមកដល់ (Visa on Arrival)។  សម្រាប់អ្នកដំណើរចូល មកកម្ពុជា ស្របតាមគន្លងប្រក្រតីភាពថ្មី ត្រូវអនុវត្តតាមការណែនាំរបស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ បានកែសម្រួលលក្ខខណ្ឌការធ្វើចត្តាឡីស័កនៅកម្ពុជា។

គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី១៨តុលានេះទៅ ភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងហើយ គឺត្រូវធ្វើចត្តាឡីស័ក រយៈពេល៧ថ្ងៃ ពេលទៅដល់ទឹកដីកម្ពុជា។ដោយឡែក សម្រាប់ភ្ញៀវទេសចរណ៍ដែលមិនទាន់បានចាក់វ៉ាក់សាំង ហើយចូលមកដល់កម្ពុជាតាមផ្លូវអាកាស គឺត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ។

ចំណែក គណៈប្រតិភូអន្តរជាតិជាន់ខ្ពស់ និងមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ដែលត្រឡប់មកពីបេសកកម្មនៅក្រៅប្រទេស មន្រ្តីការទូតបរទេស និងមន្រ្តីអង្គការអន្តរជាតិ និង អ្នកទេសចរបរទេសដែលជាវិនិយោគិន អ្នកជំនួញអ្នកជំនាញជាមួយការធានាឬការអញ្ជើញ ត្រូវដាក់ឱ្យនៅដាច់ពីគេរយៈពេល ៣ ថ្ងៃ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង