Yearendyearend1140x150

ក្រុម​ហ៊ុន​ចិន​China Huadian ​ផ្តល់សម្ភារពេទ្យតម្លៃ១.១លានយន់ជូនដល់អគ្គិសនីកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ពិធីប្រគល់សម្ភារពេទ្យរវាងក្រុមហ៊ុនចិន China Huadian Group Co. , Ltd និង លោកកែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា។

ភ្នំពេញ៖ ក្រុមហ៊ុនចិន China Huadian Group Co. , Ltdបានផ្តល់ឧបករណ៍ និងសម្ភារៈពេទ្យសម្រាប់ប្រឆាំងវីរុសកូវីដ-១៩ ដែលមានតម្លៃ១.១លានយន់ជូនដល់អគ្គិសនីកម្ពុជា។ ពិធីប្រគល់ និងទទួលបានរៀបចំធ្វើឡើងនៅទីក្រុងភ្នំពេញកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០កន្លងទៅនេះ។

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាលោកវ៉ាង វិនធាន ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មះអមស្ថានទូតចិនលោកWu Guoquan លោកកែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា បានចូលរួម និងធ្វើជាសាក្សីនៃភាគីទាំងពីរចុះហត្ថលេខាលើការប្រគល់ និងទទួលនេះ។

លោក វ៉ាង វិនធាន បានមានប្រសាសន៍ថា បន្ទាប់ពីស្ថានភាពរាតត្បាតត្រូវបានគ្រប់គ្រងនៅក្នុងប្រទេសចិនរួចមក រដ្ឋាភិបាលចិនបានបញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្ត្រមួយមកកាន់ប្រទេសកម្ពុជាភ្លាមៗ ដើម្បីជួយក្នុងការព្យាបាល។ ក្រុមហ៊ុនចិនChina Huadian Group Co. , Ltd និងក្រុមហ៊ុនចិនផ្សេងទៀតក៏បាន ផ្តល់អំណោយជាឧបករណ៍ និងសម្ភារៈពេទ្យជូនដល់រាជរដ្ឋាភិបាលកម្ពុជា។ លោកឯកអគ្គរដ្ឋទូតបានបន្ថែមថាតាមរយៈវិធានការណ៍បង្ការ និងត្រួតពិនិត្យដ៏តឹងរឹងរបស់រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នមិនមានករណីឆ្លងថ្មីរយៈពេល៨ថ្ងៃជាប់ៗគ្នា ហើយទទួលបានលទ្ធផលយ៉ាងល្អប្រសើរ សង្ឃឹមថាប្រទេសចិននិងកម្ពុជានឹងគាំទ្រគ្នាទៅវិញទៅមក និងយកជម្នះការលំបាកជាមួយគ្នា។

លោក Wen Shugang ប្រធានក្រុមហ៊ុនចិន China Huadian Group Co. , Ltd បានថ្លែងថា ស្ថានភាពបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតនៅប្រទេសចិនបន្តមានភាពប្រសើរឡើង។ ក្នុងនាមជាអ្នកចូលរួមក្នុងការកសាងហេដ្ឋារចនាសម្ពន្ធ័ថាមពលនៅប្រទេសកម្ពុជា ក្រុមហ៊ុនចិន China Huadianប្តេជ្ញាកាត់បន្ថយកត្តាអវិជ្ជមានដែលបណ្តាលមកពីការរីករាលដាលជំងឺ និងខិតខំជំរុញវឌ្ឍនភាពរបស់គម្រោងនៅកម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងស្ថេរភាពសង្គម។

លោកកែវ រតនៈបានថ្លែងអំណរគុណដល់ក្រុមហ៊ុនចិនChina Huadian អំណោយជាឧបករណ៍ និងសម្ភារៈពេទ្យសម្រាប់ប្រឆាំងវីរុសកូវីដ-១៩ ការផ្តល់ជំនួយរបស់ក្រុមហ៊ុនចិនChina Huadianបានបង្ហាញនូវចំណងមិត្តភាពដ៏ជ្រាលជ្រៅរវាងកម្ពុជា និងចិន ហើយយើងមានឆន្ទៈសហការជាមួយក្រុមហ៊ុនចិនChina Huadian និងអនុវត្តកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើវិស័យកាន់តែទូលំទូលាយថែមទៀត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង