Yearendyearend1140x150
Img 0571

ខេត្តព្រះសីហនុ៖មរណភាពកម្មាការិនី ហៀន ស្រីនិច មិនមែនការបង្ខំឱ្យធ្វើការហួសកំណត់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រះសីហនុ៖ អ្នកនាំពាក្យខេត្តព្រះសីហនុ នៅថ្ងៃទី ២១ តុលានេះ បានចេញបដិសេធចំពោះការចោទប្រកាន់របស់សង្គមស៊ីវិលដែលថា ការស្លាប់របស់ស្ត្រីជនជាតិខ្មែរម្នាក់ឈ្មោះ ហៀន ស្រីនិច ធ្វើការនៅក្នុងកាស៊ីណូដឹសេនជូរី កាលពីពេលកន្លងទៅជាករណីបង្ខំឱ្យកម្មករធ្វើការហួសដែនកំណត់ ។

យោងតាមលទ្ធផលកោសលវិច័យ ការស្លាប់របស់ស្រ្តីជនជាតិខ្មែរម្នាក់ឈ្មោះ ហៀន ស្រីនិច ភេទស្រី អាយុ២៨ឆ្នាំ ដោយសារតែពុលអាហារ និងកើតជំងឺកូវីដ-១៩។រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា មុនពេលស្លាប់កម្មករិនី ហៀន ស្រីនិច មានអាការៈក្អួត ក្រុមគ្រូពេទ្យខេត្តមកពិនិត្យ និង ផ្តល់ថ្នាំជូន ព្រមទាំងទំនាក់ទំនងសួរនាំ ដើម្បីតាមដានអាការៈជំងឺរបស់គាត់។

បើតាមរដ្ឋបាលខេត្តព្រះសីហនុ អ្នកជំងឺដដែលមានអាការៈមិនធូរ ស្រាល និងបាត់បង់ជាតិទឹកជាច្រើន ហើយត្រូវបានរថយន្តសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យ ប៉ុន្តែបានជាងកន្លះម៉ោងក៏ បានស្លាប់បាត់បង់ជីវិតតែម្តង បើតាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យជំនាញគឺដោយសារគាត់ពុលអាហារ (ក្អួត) និង បាត់បង់ជាតិទឹកច្រើនពេក។

លោក ឃាង ភិរម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានបដិសេធចំពោះការលើកឡើងរបស់អ្នកសម្របសម្រួលនៃការិយាល័យសិទ្ធិមនុស្សដែលបានចោទប្រកាន់ថា មរណភាពកម្មករិនី ហៀន ស្រីនិចអាចដោយសារការបង្ខំឱ្យធ្វើការហួសកំណត់។សម្រាប់លោក ឃាង ភិរម្យ កាស៊ីណូសេនជូរីជាកាស៊ីណូទទួលបានសិទ្ធិអនុញ្ញាតពីក្រសួងសុខាភិបាល ដើម្បីដំណើរការអាជីវកម្ម។តាមការស្រាវជ្រាវកាស៊ីណូនេះ បានអនុត្តបានត្រឹមត្រូវតាមវិធានការច្បាប់ការងារ។

ទាក់ទងនឹងការចោទប្រកាន់ថា លួចបើកល្បែងអនឡាញនោះវិញ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ រូបនេះ បានអះអាងថា រដ្ឋបាលខេត្តព្រះសីហនុកំពុងស្រាវជ្រាវ ខណៈដែលបច្ចុប្បន្ន កាស៊ីណូដឹសេនជូរី កំពុងដាក់ជាកន្លែងចត្តាឡីស័ក និងជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩។

សូមជម្រាបជូនថា កញ្ញា ហៀន ស្រីនិច ជាបុគ្គលិកបម្រើការងារនៅកាស៊ីណូ ដឹសេនជូរី នៅក្នុងខេត្តព្រះសីហនុ។មុនពេលស្លាប់នាងបានប្រាប់ម្ដាយនាងថាខ្លួនចង់ត្រឡប់មកផ្ទះ និងធ្វើការជាកម្មកររោងចក្រវិញ។ តែមិនបានប៉ុន្មានថ្ងៃផងកញ្ញាក៏បានស្លាប់ដោយសារជំងឺកូវីដ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង