Yearendyearend1140x150
Img 0571

បារាំងគំរាមដាក់ទណ្ឌកម្មប្រឆាំងអង់គ្លេសដោយសារ«ជម្លោះជលផល»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
បារាំងគំរាមដាក់ទណ្ឌកម្មប្រឆាំងអង់គ្លេសដោយសារ«ជម្លោះជលផល» ប្រភពរូប៖ ស៊ីនហួរ

បារាំង៖ រដ្ឋាភិបាលបារាំងបានប្រកាសនៅថ្ងៃទី ២០ ថា ភាគីបារាំងអាចនឹងប្រកាសដាក់ទណ្ឌកម្មលើថាមពលនិងពាណិជ្ជកម្មរបស់អង់គ្លេស មុនចុងសប្តាហ៍នេះ ដោយសារការកើនឡើងនៃជម្លោះជលផលជាមួយអង់គ្លេស។

ចក្រភពអង់គ្លេសនិងដែនទឹក Jersey បានបដិសេធមិនផ្តល់អាជ្ញាប័ណ្ណនេសាទដល់ទូកនេសាទបារាំងរាប់សិបគ្រឿងកាលពីខែមុន។ រដ្ឋាភិបាលបារាំង បានឆ្លើយតបយ៉ាងខ្លាំង និងថ្កោលទោសចំពោះវិធានការរបស់អង់គ្លេសថា «បារាំងមិនអាចទទួលយកបានទេ»។

យោងតាមកិច្ចព្រមព្រៀង“Brexit” របស់ចក្រភពអង់គ្លេស អ្នកនេសាទមកពីបណ្តាប្រទេសសហភាពអឺរ៉ុប នឹងអាចទទួលបានការអនុញ្ញាតនេសាទនិងចូលក្នុងដែនទឹកអង់គ្លេស ដើម្បីនេសាទចាប់ពីថ្ងៃទី ១ ខែមករាឆ្នាំនេះ។ ទោះជាយ៉ាងណានៅក្នុងខែបន្ទាប់ ពាក្យស្នើសុំដោយទូកនេសាទបារាំង បានបញ្ជូនទៅភាគីអង់គ្លេស ត្រូវបានបដិសេធជាញឹកញាប់ ហើយមានតែទូកនេសាទប៉ុន្មានរាប់រយប៉ុណ្ណោះ ត្រូវបានអនុញ្ញាត។

បារាំងបានរិះគន់អង់គ្លេសចំពោះការរំលោភកិច្ចព្រមព្រៀងនិងគំរាមដាក់ទណ្ឌកម្មលើចក្រភពអង់គ្លេស។ អ្នកនាំពាក្យរដ្ឋាភិបាលបារាំងលោក Gabriel Atal បាននិយាយនៅថ្ងៃទី ២០ ថា ប្រសិនបើកិច្ចព្រមព្រៀងមិនត្រូវបានអនុវត្តទេ បារាំងច្បាស់ជាមានជំហរដាក់ទណ្ឌកម្មលើប្រទេសអង់គ្លេសសម្រាប់បញ្ហាពន្ធគយនៅកំពង់ផែ ។

កន្លងមកបារាំងបានស្នើថា ប្រទេសជាសមាជិកសហភាពអឺរ៉ុបគួរតែរក្សាជំហរស្របជាមួយបារាំងនិងរួមគ្នាអនុម័ត ទណ្ឌកម្មប្រឆាំងអង់គ្លេសទាក់ទងនឹងជម្លោះជលផល។ កាលពីដើមខែនេះ ប្រទេសបារាំងនិងប្រទេសជាសមាជិកសហភាពអឺរ៉ុបចំនួន ១០ ផ្សេងទៀត បានចេញសេចក្តីថ្លែងការណ៍រួម ថ្កោលទោសភាគីអង់គ្លេសចំពោះជម្លោះជលផល។

ចក្រភពអង់គ្លេសចុះកិច្ចព្រមព្រៀង“ Brexit” ជាផ្លូវការនៅថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២០ ។ បន្ទាប់ពីការចរចាយ៉ាងតានតឹងអស់រយៈពេល ១១ ខែ ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មនិងទំនាក់ទំនងនាពេលអនាគត។ មុនដំណាច់ខែធ្នូឆ្នាំ ២០២០ និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មនិងកិច្ចសហប្រតិបត្តិការ។ ទោះយ៉ាងណាអង់គ្លេសនិងបារាំងតែងតែមានជម្លោះជាញឹកញាប់លើអាជ្ញាប័ណ្ណនេសាទនៅឆ្នាំនេះ ហើយភាគីបារាំងបានចោទភាគីអង់គ្លេសថា បានរំលោភលើកិច្ចព្រមព្រៀង“ Brexit” ដែលបានរៀបរាប់ខាងលើ។

នៅខែឧសភាឆ្នាំនេះអ្នកនេសាទបារាំងបានរៀបចំទូកនេសាទរាប់សិបគ្រឿង ដើម្បីប្រមូលផ្តុំគ្នាតវ៉ានៅដែនទឹកក្បែរទីក្រុង Saint Helier រដ្ឋធានី Jersey ប៉ុន្តែអ្នកនេសាទជនជាតិអង់គ្លេស បានគំរាមកំហែងថា ប្រសិនបើទូកនេសាទរបស់បារាំងរារាំងកំពង់ផែនោះ វានឹងក្លាយជាសកម្មភាពនៃសង្គ្រាម។

អ្នកនេសាទជនជាតិបារាំងបានត្អូញត្អែរថា រដ្ឋាភិបាលស្វយ័ត Jersey បានដាក់លក្ខខណ្ឌតឹងរ៉ឹងជាឯកតោភាគីដូចជា ការដាក់កំហិតលើទូកនេសាទ និងកំណត់ចំនួនថ្ងៃនេសាទដែលរារាំងទូកនេសាទជាច្រើនមិនឱ្យទទួលបានការអនុញ្ញាត។ ជាការឆ្លើយតបការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស បានប្រកាសកាលពីខែឧសភាថា Jersey មានសិទ្ធិគ្រប់គ្រងសកម្មភាពនេសាទនៅក្នុងដែនទឹករបស់ខ្លួន ហើយរដ្ឋាភិបាលអង់គ្លេសនឹងផ្តល់ការគាំទ្រនៅពេលត្រូវការ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះជម្លោះរបស់អ្នកនេសាទអង់គ្លេស-បារាំង មិនអាចគ្រប់គ្រងបាន ពីមួយពេលទៅមួយពេល។ នៅឆ្នាំ ២០១៨ អ្នកនេសាទមកពីប្រទេសទាំងពីរ បានគប់ដុំថ្មនិងគ្រាប់បែកផ្សែងដាក់គ្នាទៀតផង៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង