Yearendyearend1140x150

រោងចក្រនៅវៀតណាមកំពុងដណ្ដើមគ្នាជួលកម្មករក្រោយការបិទខ្ទប់អស់ជាច្រើនខែ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
រោងចក្រនៅវៀតណាមកំពុងដណ្ដើមគ្នាជួលកម្មករក្រោយការបិទខ្ទប់អស់ជាច្រើនខែ ប្រភពរូប៖ VN Express International

វៀតណាម៖ ក្រុមហ៊ុនបរទេសនៅភាគខាងត្បូងប្រទេសវៀតណាមកំពុងជ្រើសរើសបុគ្គលិកដោយផ្តល់ប្រាក់ខែ និងអត្ថប្រយោជន៍ខ្ពស់ ខណៈដែលពួកគេព្យាយាមវិលត្រឡប់ទៅរកកម្រិតផលិតកម្មធម្មតាវិញបន្ទាប់ពីការបិទខ្ទប់អស់ជាច្រើនខែ។

យោងតាមទិន្នន័យ ដែលចេញដោយការិយាល័យស្ថិតិទូទៅចន្លោះពីខែកក្កដាដល់ថ្ងៃទី ១៥ ខែកញ្ញាពលករចំណាកស្រុកប្រមាណ ១.៣ លាននាក់បានវិលត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញ។ ខណៈក្រុមហ៊ុនជាច្រើនកំពុងប្រជែងគ្នាជួលកម្មករ ដោយការបង្កើនប្រាក់ខែនិងអត្ថប្រយោជន៍សម្រាប់កម្មករជាច្រើន។

ក្រុមហ៊ុន Daeyoung Electronics Vina នៅទីក្រុង Thu Duc កំពុងស្វែងរកកម្មករចំនួន ២០០ នាក់ដើម្បីបង្កើនផលិតកម្មរបស់ខ្លួនពីកម្រិតបច្ចុប្បន្ន ៨០ ភាគរយ។ ខណៈមានភាពបន្ទាន់មួយចាប់តាំងពីក្រុមហ៊ុនផលិតគ្រឿងបន្លាស់អេក្រង់ LCD និងទូរទឹកកករបស់កូរ៉េខាងត្បូង មិនអាចបំពេញតាមការបញ្ជាទិញក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បន្ទាប់ពីការបិទខ្ទប់និងគម្លាតសង្គមនៅហូជីមិញ។

ស្ទើរតែ ៥៧ ភាគរយនៃក្រុមហ៊ុននៅក្នុងប្រទេសគ្រោងចាប់ផ្តើមជ្រើសរើសបុគ្គលិក ដើម្បីឲ្យអ្វីៗវិលត្រឡប់មកធម្មតាវិញបន្ទាប់ពីរលកទី ៤ នៃ Covid-១៩ បង្ខំឱ្យពួកគេបិទទ្វារអស់រយៈពេលជាច្រើនខែ។ នេះបើយោងតាមការស្ទង់មតិរបស់ក្រុមហ៊ុនជ្រើសរើសបុគ្គលិក Navigos ។

ពាក់កណ្តាលនៃក្រុមហ៊ុនទាំងអស់មានគម្រោងជួលនិយោជិតថ្មី និងគ្មានបទពិសោធន៍នៅពេលពួកគេស្វែងរកការបង្កើនប្រសិទ្ធភាពការចំណាយ ដោយផ្តោតលើការលក់និងផ្នែកព័ត៌មាន។នេះបើតាមវិទ្យាការស្ទង់មតិរបស់ណាវីហ្គោសដែលបានស្ទង់មតិនិយោជកជាង ៤០០ នាក់កាលពីខែសីហា។

ទិន្នន័យពីក្រុមហ៊ុនជ្រើសរើសបុគ្គលិក Adecco បញ្ជាក់ពីនិន្នាកាតម្រូវការជ្រើសរើសបុគ្គលិកនៅត្រីមាសទី ៣ កើនឡើង ៣០ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ក្រុមហ៊ុនថាមពលនិងផលិតកម្មនាំមុខគេក្នុងតម្រូវការបុគ្គលិកកម្រិតខ្ពស់ដូចជា អ្នកគ្រប់គ្រងគម្រោង អ្នកគ្រប់គ្រងគុណភាព និងប្រតិបត្តិករខ្សែសង្វាក់ផ្គត់ផ្គង់ជាន់ខ្ពស់។

សាជីវកម្មពហុជាតិដែលកំពុងកើនឡើងកំពុងជួលនៅប្រទេសវៀតណា មដែលបង្ហាញថាពួកគេមិនចង់ពឹងផ្អែកលើនិយោជិកបរទេសដូចកាលពីមុនទេ។ ក្រុមហ៊ុនខ្លះមានកម្មករមួយចំនួនធំត្រៀមខ្លួនធ្វើការប៉ុន្តែមិនអាចនាំពួកគេទៅកាន់រោងចក្ររបស់ពួកគេ ដោយសារបទបញ្ជារបស់សាលាក្រុង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង