Yearendyearend1140x150

លោកស៊ី ជីនភីង ចុះត្រួតពិនិត្យការងារនៅខេត្ត Shaanxi

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន។

ចិន៖លោកស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន កាលពី ថ្ងៃទី២០ ខែមេសា បានចុះត្រួតពិនិត្យការងារនៅខេត្ត Shaanxi។ជាមួយគ្នានោះ លោកក៏បានអញ្ជើញទៅដល់តំបន់អភិរក្សធម្មជាតិថ្នាក់ជាតិ Niubeiliang ដែលស្ថិតនៅទីក្រុងShangluo ដើម្បីត្រួតពិនិត្យនូវសភាពការណ៍ការពារអភិរក្សអេកូឡូស៊ីនៅQinling។

បន្ទាប់មក លោកបានអញ្ជើញទៅដល់ភូមិJinmi ដើម្បីស្វែងយល់ពីសភាពការណ៍ពុះពារឧបសគ្គក្នុងការកាត់បន្ថយភាពក្រីក្រនៅទីនោះ។

គួរបញ្ជាក់ថា តំបន់អភិរក្សធម្មជាតិថ្នាក់ជាតិ Niubeiliang មានទំហំ១៦៤១៨ហិកតាដែលមានសត្វ និងរុក្ខជាតិកម្រជាច្រើនប្រភេទគឺជាឃ្លាំងហ្សែនសម្រាប់សត្វវបន្តពូជ។

ភូមិJinmiជាភូមិក្រីក្រខ្លាំងដែលកាលពីមុនដែលចំនួនជនក្រីក្រក្នុងភូមិទាំងមូលឡើងមានដល់ទៅ៥៥៣នាក់។ប៉ុន្មានឆ្នាំចុងក្រោយនេះ ភូមិនេះបានចាត់ទុកការផលិតផ្សិតត្រចៀកកណ្តុរជាអាជីវកម្មសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រដោយបានសាងសង់មជ្ឈិមណ្ឌលទិន្នន័យផ្សិតត្រចៀកកណ្តុរ ខ្សែសង្វាក់ផលិតកម្ម ផ្ទះកញ្ចក់វៃឆ្លាត ដែលមានអ្នកភូមិជាច្រើនលក់ផលិតផលតាមរយៈវេទិកាធុរកិច្ចអេឡិចត្រូនិក។ពេលបច្ចុប្បន្ននេះ ភូមិJinmiបានសម្រេចការលុបបំបាត់ភាពក្រីក្រ ដោយប្រាក់ចំណូលជាមធ្យមក្នុងគ្រួសារនីមួយៗត្រូវជា៤៦០០យាន់ប្រាក់ចិនក្នុងមួយឆ្នាំ។នេះបើតាមការចុះផ្សាយរបស់វិទ្យុមិត្តភាពកម្ពុជា-ចិន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: លោកស៊ី ជីនភីង
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង