Yearendyearend1140x150

ក្រសួងការបរទេសអាមេរិកនឹងពិនិត្យឡើងវិញនូវការដកទ័ពអាមេរិកពីអាហ្វហ្គានីស្ថាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
លោក Ryan Holden អ្នកនាំពាក្យការិយាល័យអធិការកិច្ចទូទៅនៃក្រុមប្រឹក្សារដ្ឋ ប្រភពរូប៖  ស៊ីនហួរ

អាមេរិក៖ មន្រ្តីរដ្ឋាភិបាលអាមេរិក និងប្រព័ន្ធផ្សព្វផ្សាយបានបង្ហាញថា ក្រសួងការបរទេសអាមេរិកនឹងពិនិត្យមើលឡើងវិញនូវការបញ្ចប់បេសកកម្មយោធានិងការទូតរបស់រដ្ឋាភិបាលនៅអាហ្វហ្គានីស្ថាន។

យោងតាមគេហទំព័រ "Political News" របស់អាមេរិក បានរាយការណ៍ថា លោកស្រី ដាយអាណា សៅ (Diana Shaw) អគ្គនាយកអធិការកិច្ចនៃក្រសួងការបរទេសអាមេរិក បានផ្ញើរអនុស្សរណៈមួយទៅកាន់ថ្នាក់ដឹកនាំគណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភា គណៈកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភា និងគណៈកម្មាធិការស៊ើបការណ៍សម្ងាត់ ដោយនិយាយថា ការិយាល័យរបស់លោកស្រីបានបើកដំណើរការគម្រោងឃ្លាំមើលឡើងវិញ ទាក់ទងនឹងបេសកកម្មយោធានិងការទូតនៅប្រទេសអាហ្វហ្គានីស្ថាន។

របាយការណ៍បាននិយាយទៀតថា ការពិនិត្យឡើងវិញនេះមានដូចជា កម្មវិធីទិដ្ឋាការអន្តោប្រវេសន៍ពិសេសរបស់ក្រសួងការបរទេស ដំណើរការអនុម័តសម្រាប់ជនជាតិអាហ្វហ្គានីស្ថានចូលសហរដ្ឋអាមេរិកក្នុងនាមជាជនភៀសខ្លួន ការតាំងទីលំនៅថ្មីបន្ទាប់ពីដំណើរការជម្លៀសជនជាតិអាមេរិក និងពលរដ្ឋនិងជនជាតិអាហ្វហ្គានីស្ថានមួយចំនួនត្រូវបានអនុញ្ញាតឱ្យចូលសហរដ្ឋអាមេរិក។

លោក Ryan Holden អ្នកនាំពាក្យការិយាល័យអធិការកិច្ចទូទៅនៃក្រុមប្រឹក្សារដ្ឋបាននិយាយថា ការងារនេះ នឹងត្រូវសម្របសម្រួល ដោយអគ្គអធិការនៃក្រុមប្រឹក្សារដ្ឋ និងអធិការកិច្ចនាយកដ្ឋានដទៃទៀត។

សហរដ្ឋអាមេរិកបានដកកងទ័ពនិងពលរដ្ឋរបស់ខ្លួនចេញពីអាហ្វហ្គានីស្ថានភ្លាមៗនៅចុងខែសីហានេះ ដោយបញ្ចប់សង្គ្រាមនៅអាហ្វហ្កានីស្ថានអស់រយៈពេលជិត ២០ ឆ្នាំ។ រដ្ឋាភិបាលដែលដឹកនាំដោយប្រធានាធិបតីលោក ចូ បៃដិន បានរងការរិះគន់យ៉ាងខ្លាំងពីគណបក្សសាធារណរដ្ឋ។

សូមបញ្ចាក់ថា ក្រុមតាលីបង់អាហ្វហ្គានីស្ថានបានកាន់កាប់អាហ្វហ្គានីស្ថាននៅខែសីហា ហើយក្រោយមកបានបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយ ដោយស្វែងរកការទទួលស្គាល់ពីសហគមន៍អន្តរជាតិ។ តំណាងប្រទេសជាច្រើននិងក្រុមតាលីបង់គ្រោងនឹងជួបគ្នានៅទីក្រុងម៉ូស្គូនៅថ្ងៃទី ២០ ដើម្បីពិភាក្សាអំពីស្ថានភាពនយោបាយនៅអាហ្វហ្គានីស្ថាន ការបង្កើតរដ្ឋាភិបាលរួមបញ្ចូលគ្នា និងការផ្តល់ជំនួយមនុស្សធម៌ដល់អាហ្វហ្គានីស្ថាន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង