Yearendyearend1140x150

ប៉ូលីសអ៊ីតាលីធ្វើការបង្រ្កាបក្រុមអ្នកតវ៉ាដែលរារាំងកំពង់ផែTrieste

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប៉ូលីសអ៊ីតាលីធ្វើការបង្រ្កាបក្រុមអ្នកតវ៉ាដែលរារាំងកំពង់ផែTrieste​​ ប្រភពរូប៖ RT

អ៊ីតាលី៖ ប៉ូលីសនៅភាគឦសានប្រទេសអ៊ីតាលី បានដាក់ពង្រាយឧស្ម័នបង្ហូរទឹកភ្នែកនិងកាណុងបាញ់ទឹក ដើម្បីបំបែកក្រុមអ្នកតវ៉ាដែលកំពុងអង្គុយនៅកំពង់ផែ Trieste ក្នុងការប្រឆាំងនឹងការដាក់ឱ្យដំណើរការនូវប័ណ្ណសុខភាព«Green Pass» ដើម្បីការពារកូវីដ១៩។

រដ្ឋាភិបាលអ៊ីតាលីបានអនុម័តច្បាប់មួយនៅក្នុងខែកញ្ញា ដែលតម្រូវឱ្យកម្មករនិយោជិកទាំងអស់បង្ហាញប័ណ្ណសុខភាព«Green Pass» ដែលផ្តល់ភស្តុតាងអំពីស្ថានភាពនៃការចាក់វ៉ាក់សាំង លទ្ធផលតេស្តអវិជ្ជមាន ឬការជាសះស្បើយពីកូវីដ១៩។ ហើយការផ្លាស់ប្តូរ គឺច្បាប់តឹងរ៉ឹងបំផុតនៅលើពិភពលោក និងជាលើកទីមួយសម្រាប់អឺរ៉ុប។

បួនថ្ងៃបន្ទាប់ពីការអនុម័តច្បាប់ មានបាតុកម្មបានចាប់ផ្តើមនៅឯកំពង់ផែ ដោយប៉ូលីសបានទាមទារឱ្យក្រុមអ្នកតវ៉ាចាកចេញពីតំបន់នេះ មុនពេលពួកគេបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនិងប្រើកាណុងបាញ់ទឹក។ ហ្វូងបាតុករដែលប្រមូលផ្តុំគ្នា បានស្រែកថា “សេរីភាព! សេរីភាព!” ហើយ “មនុស្សដូចយើងមិនដែលបោះបង់ឡើយ!” ។

ការប៉ាន់ស្មានបានបង្ហាញថា ប្រហែល ៤០% នៃកម្មករនៅកំពង់ផែ Trieste មិនបានចាក់វ៉ាក់សាំងទេ។ កាលពីដើមខែនេះអ្នកបោះឆ្នោត ៤.៥% នៅក្នុងការបោះឆ្នោតអភិបាលក្រុង បានគាំទ្រគណបក្សប្រឆាំងវ៉ាក់សាំង។

អភិបាលតំបន់លោក Massimiliano Fedriga បានសម្តែងការព្រួយបារម្ភថា ការតវ៉ានិងតម្រូវការអន្តរាគមន៍របស់ប៉ូលីស នឹងបង្កការរំខានដល់ប្រតិបត្តិការនៅកំពង់ផែ Trieste ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់របស់ប្រទេសអ៊ីតាលី។

ការតវ៉ាស្រដៀងគ្នានេះក៏ត្រូវបានគេឃើញផងដែរនៅទីក្រុង Genoa ដែលជាកំពង់ផែដ៏ធំមួយទៀតនៅក្នុងប្រទេសអ៊ីតាលី ដែលក្រុមអ្នកតវ៉ារារាំងការចូលទៅកាន់រថយន្តដឹកទំនិញដែលអាចបង្កើតបញ្ហាកាន់តែធំនៅទូទាំងប្រទេសអ៊ីតាលី៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង