Yearendyearend1140x150

សមាគមសហព័ន្ធពាណិជ្ជកម្មកម្ពុជាខេត្តព្រះសីហនុ ថ្កោលទោសអ្នកយកឈ្មោះសមាគមញុះញុង់ប្រមូលផ្តុំខុសច្បាប់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រះសីហនុ៖ សមាគមសហព័ន្ធពាណិជ្ជកម្មកម្ពុជាខេត្តព្រះសីហនុ នៅថ្ងៃទី២១ មេសានេះ បានចេញលិខិតថ្កោលទោសលើអ្នកដែលយកឈ្មោះសមាគមសហព័ន្ធ ដើម្បីញុះញុង់ឱ្យមានការប្រមូលផ្តុំគ្នាខុសច្បាប់ ហើយសមាគមសហព័ន្ធប្រកាសប្រឆំាងដាក់ខាចចំពោះទង្វើរនេះ។

ក្នុងលិខិតសមាគមសហព័ន្ធពាណិជ្ជកម្មកម្ពុជាខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា សមាគនសហព័ន្ធពាណិជ្ជកម្មកម្ពុជាខេត្តព្រះសីហនុ គឺបានចុះបញ្ជីស្របច្បាប់របស់ក្រសួងពាណិជ្ជកម្មកម្ពុជា ហើយសមាគមផ្តល់ជាវេទិកាទំនាក់ទំនាក់សម្រាប់ពាណិជ្ជកម្ម និងសមាគមឧស្សាហកម្មក្នុងខេត្តព្រះសីហនុ ភាពរីកចម្រើនជាមួយពាណិជ្ជករចិន និងសមាគមចិន និងបង្កើតវេទិកាទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងចិន។

ប៉ុន្តែនៅពេលថ្មីនេះ មានគេក្លែងបន្លំយកឈ្មោះសមាគមសហព័ន្ធក្រោមបដាការពារសិទ្ធិជនរួមជាតិ ញុះញង់ឱ្យមានការប្រមូលផ្តុំគ្នាខុសច្បាប់ និងការប្រឆាំងដោយឃោឃៅដោយសមាគមសូមប្រឆាំងដាច់ខាតចំពោះទង្វើរនេះ។

បើតាមសមាគនសហព័ន្ធពាណិជ្ជកម្មកម្ពុជាខេត្តព្រះសីហនុ អ្វីគ្រប់យ៉ាងដែលមិនបានឆ្លងកាត់ការប្រជុំប្រឹក្សា និង មិនបានបោះត្រាសមាគមមិនទទួលខុសត្រូវទេ។ជនណាដែលបន្លំខ្លួនយកឈ្មោះសមាគមធ្វើទង្វើមិនស្រប់ច្បាប់សាមីខ្លួននឹងទទួលខុសត្រូវតាមផ្លូវច្បាប់។

ជាមួយគ្នានេះ សមាគនសហព័ន្ធពាណិជ្ជកម្មកម្ពុជាខេត្តព្រះសីហនុ រំលឹកដល់សមាជិកត្រូវរក្សាចិត្តឱ្យល្អនៅពេលដោះស្រាយជម្លោះ ស្វែងរកជំនួយតាមផ្លូវច្បាប់ កុំស្តាប់ពាក្យចចាមអារាមធ្វើសកម្មភាពមិនគប្បី ប្រយ័ត្នចាញ់មនុស្សអាក្រក់ ធ្វើឱ្យខាតបង់ និងមានទោសតាមច្បាប់៕

ខាងលើជាសេចក្តីជួនដំណឹងរបស់សមាគមសហព័ន្ធពាណិជ្ជកម្មកម្ពុជាខេត្តព្រះសីហនុ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង