Yearendyearend1140x150
Img 0571

ជំនន់ទឹកភ្លៀងបានសម្លាប់មនុស្សពីរនាក់នៅភាគកណ្តាលប្រទេសវៀតណាម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ពីទឹកជំនន់បានជន់លិចនៅខេត្តង៉ែអានភាគកណ្តាលប្រទេសវៀតណាម ប្រភពរូប៖ VN Express International

វៀតណាម៖ យ៉ាងហោចមនុស្សពីរនាក់បានស្លាប់ និងមនុស្សបីនាក់ទៀតបាត់ខ្លួន បន្ទាប់ពីទឹកជំនន់បានជន់លិចនៅ ខេត្តង៉ែអាន (Nghe An) ភាគកណ្តាលប្រទេសវៀតណាម។

គណៈកម្មាធិការជាតិដឹកនាំការបង្ការនិងគ្រប់គ្រងគ្រោះធម្មជាតិ បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា មនុស្សពីរនាក់ដែលជាឪពុកនិងកូនបានលង់ទឹកស្លាប់ បន្ទាប់ពីទឹកជំនន់បានជន់លិចនៅឃុំ ខេមមួនស្រុក កេហ្វុង ខេត្ត ង៉ែអាន។

អ្នកទាំងពីរអាយុ ៥៩ និង ៣៤ កំពុងរើសអុសនៅតាមដងទន្លេក្បែរផ្ទះរបស់ពួកគេ កាលពីថ្ងៃសៅរ៍ ខណៈឧប្បត្តិហេតុនោះបានកើតឡើង។

ចាប់តាំងពីថ្ងៃសៅរ៍មកតំបន់ភាគកណ្តាល បានទទួលភ្លៀងធ្លាក់ខ្លាំងពី ៧០ ទៅ ១៥០ មីល្លីម៉ែត្រ។ គិតត្រឹមល្ងាចថ្ងៃអាទិត្យភ្លៀងធ្លាក់ខ្លាំង បានបណ្តាលឱ្យទឹកទន្លេហូរកាត់ផ្លូវចូលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃនៅតំបន់ភាគកណ្តាល។

យោងតាមមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ឧតុនិយមបានឲ្យដឹងថា ចាប់ពីថ្ងៃច័ន្ទនេះ ខេត្តង៉ែអាន ទៅខេត្ត ធៀធៀនហូ នឹងមានទឹកភ្លៀងធ្លាក់ពី ៥០-១៣០ មីលីម៉ែត្រ និងអាចឡើងដល់ ១៥០ មីលីម៉ែត្រ។

មជ្ឈមណ្ឌលជាតិវៀតណាមក៏បានព្រមាន ដល់តំបន់កណ្តាលអំពីទឹកជំនន់ភ្លាមៗ ការបាក់ដីនៅតំបន់ភ្នំ និងការជន់លិចបន្ថែមទៀតនៅតំបន់ទំនាបនិងទន្លេ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង