Yearendyearend1140x150

«នាវាចម្បាំង»អូស្រ្តាលី និងនាវឹក១៥៨នាក់បានមកដល់កម្ពុជាហើយដើម្បីបំពេញទស្សនកិច្ច

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រះសីហនុ៖នាវាចម្បាំងកងទ័ពជើងទឹកអូស្រ្តាលី ចំនួន០១គ្រឿង ឈ្មោះ HMAS ANZAC (FFH 150) និងនាវឹកចំនួន១៥៨នាក់ នៅថ្ងៃទី ១៨ តុលានេះ បានធ្វើដំណើរមកដល់កម្ពុជាហើយធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១។

នាវាចម្បាំងកងទ័ពជើងទឹកអូស្រ្តាលីនេះ មានបណ្តោយប្រវែង ១១៨ម៉ែត្រ ទទឹង ១៤,៨ម៉ែត្រ ទម្ងន់ផ្ទុក ៣,៨១០តោន មាននាវឹកចំនួន១៥៨នាក់ ដឹកនាំដោយលោកឧត្តមនាវីត្រី Mal Wise មេបញ្ជាការ នាវាឥណ្ឌូ-ប៉ាសុីហ្វិក នៃកងទ័ពជើងទឹកអូស្ត្រាលី ដែលចូលសុំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ (ចាប់ពីថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០២១) មកធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ។

ទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងបង្កើនការរឹតចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការជាមួយកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ និង នាំយកនូវជាមួយសម្ភារ:ការពារខ្លួន (PPE) សម្ភារ:វេជ្ជសាស្រ្តទាក់ទងនឹងជំងឺកូវីដ-១៩ មួយចំនួន ដើម្បីជួយដល់ខេត្តព្រះសីហនុ និងកងយោធពលខេមរភូមិន្ទ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងផ្លាស់ប្តូរយោបល់អំពីសន្តិភាព សន្តិសុខស្រ្តី អូស្រ្តាលីនិងកងយោធពលខេមរភូមិន្ទ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង