Yearendyearend1140x150

គម្រោងផ្គត់ផ្គង់ថាមពលអគ្គិសនីនៅទូទាំងប្រទេសកម្ពុជានៅតែជួបឧបសគ្គ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
 លោក វុចទ័រ ហ្សូនា អគ្គនាយក នៃអគ្គនាយកដ្ឋានថាមពល

ភ្នំពេញ៖ សម្រាប់ឆ្នាំ ២០២០នេះ គម្រោងផ្គត់ផ្គង់ថាមពលអគ្គិសនីនៅទូទាំងប្រទេសកម្ពុជានៅតែជួបឧបសគ្គ ដោយតំបន់ខ្លះខ្វះខាតការផ្គត់ផ្គង់ថាមពលអគ្គិសនី ដែលក្នុងចំណោម ១០៣៥ភូមិនេះ មានភូមិចំនួន ២៤៣ភូមិ អាចពិបាកក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនី។ នេះបើតាមរបាយការណ៍សង្ខេបស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងរ៉ែ និងថាមពល»។

នៅព្រឹកនេះ លោក វុចទ័រ ហ្សូនា អគ្គនាយក នៃអគ្គនាយកដ្ឋានថាមពល ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្លែងថាមូលហេតុដែលតំបន់ខ្លះនៅកម្ពុជាពិបាកក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនីដោយសារ ភូមិខ្លះស្ថិតនៅតំបន់ដាច់ស្រយាល និងមានប្រជាពលរដ្ឋរស់នៅរាយប៉ាយ ភូមិខ្លះស្ថិតតំបន់គ្មានផ្លូវធ្វើដំណើរ ខ្លះស្ថិតនៅតំបន់កោះ និងភូមិខ្លះស្ថិតតំបន់ទឹកលិចនៅរដូវវស្សា នេះគឺជាបញ្ហាដែលប៉ះពាល់ដល់ការអភិវឌ្ឍភ្លើងអគ្គិសនីទៅដល់ភូមិឃុំ។

លោក វុចទ័រ ហ្សូនា បានបន្តថា ការងារជាក់ស្តែងដែលក្រសួងទទួលបាន ហាក់ដូចជាមិនអាចសម្រេចបាន១០០% តាមគោលដៅនៃការផ្គត់ផ្គង់ថាមពលអគ្គិសនីមកដល់ឆ្នាំ ២០២០នេះ គ្រប់ភូមិទូទាំងប្រទេសនិងមានការផ្គត់ផ្គង់អគ្គីសនីពីប្រភពអគ្គីសនីផ្សេងៗ ហើយយ៉ាងហោចណាស់ ៩០% នៃលំនៅដ្ឋានទាំងអស់ទូទាំងប្រទេសនឹងមានអគ្គិសនីដែលមានគុណភាពដូចអគ្គិសនីពីបណ្ដាញជាតិប្រើប្រាស់។

គួរបញ្ជាក់ថា ផែនការនៃការផ្គត់ផ្គង់ថាមពលអគ្គិសនីក្នុងឆ្នាំ២០២០ ទៅកាន់ភូមិដែលពុំទាន់មានអគ្គិសនីប្រើប្រាស់ចំនួន ១៣៧ ភូមិដែលក្នុងនោះ ៩៦៤ ភូមិស្ថិតនៅក្នុងដែនអាជ្ញាបណ្ណនិង ៧៧ ភូមិស្ថិតនៅក្រៅដែនអាជ្ញាបណ្ណ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: អគ្គិសនី
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង