Yearendyearend1140x150

កម្ពុជាបន្ថយ​រយៈពេល​ធ្វើ​ចត្តា​ឡីស័កមកត្រឹម​៧ថ្ងៃសម្រាប់​អ្នកដំណើរចាក់​វ៉ាក់សាំងពេញលេញ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
អ្នកដំណើរចូលមកកម្ពុជាកន្លងទៅ។

ភ្នំពេញ៖ រាជរដ្ឋាភិបាកម្ពុជា បានសម្រេចកាត់បន្ថយ​រយៈពេល ធ្វើចត្តាឡីស័ក មកនៅត្រឹម៧ថ្ងៃ សម្រាប់ភ្ញៀវទេសចរខ្មែរ និងបរទេស ដែលបានចាក់វ៉ាក់សាំងរួច។ នេះគឺជាវិធានការថ្មី មួយទៀត ដើម្បី​ស្រោចស្រង់​វិស័យ​ទេសចរណ៍ ដែលជាប្រភពដ៏ចាំបាច់ នៃដង្ហើ​មសេដ្ឋកិច្ចប្រទេស។ហើយសេចក្តីសម្រេចនេះនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ១៨ តុលានេះតទៅ។

ចាប់ពីថ្ងៃទី១៨តុលាទៅ ភ្ញៀវទេសចរ​បរទេសដែលបានចាក់វ៉ាក់សាំងហើយ គឺត្រូវធ្វើចត្តាឡីស័ក​ រយៈពេល​៧ថ្ងៃ ពេលទៅដល់ទឹកដីកម្ពុជា។ដោយឡែក សម្រាប់ភ្ញៀវទេសចរណ៍​ដែលមិនទាន់​បានចាក់វ៉ាក់សាំង ហើយចូលមកដល់កម្ពុជាតាមផ្លូវអាកាស​ គឺត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ។

ចំណែក គណៈប្រតិភូអន្តរជាតិជាន់ខ្ពស់ និងមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ដែលត្រឡប់មកពីបេសកកម្មនៅក្រៅប្រទេស មន្រ្តីការទូតបរទេស និងមន្រ្តីអង្គការអន្តរជាតិ និង អ្នកទេសចរបរទេសដែលជាវិនិយោគិន អ្នកជំនួញអ្នកជំនាញជាមួយការធានាឬការអញ្ជើញ ត្រូវដាក់ឱ្យនៅដាច់ពីគេរយៈពេល ៣ ថ្ងៃ។

មុនពេលមកដល់កម្ពុជា អ្នកដំណើរត្រូវតៀមឱ្យរួចរាល់នូវឯកសារដូចជា វិញ្ញាបនបត្របញ្ជាក់ថាគ្មានកូវីដរយៈពេល៧២ម៉ោងមុនមកដល់កម្ពុជា កាត់ចាក់វ៉ាក់សាំង លិខិតបេសកកម្ម។ពេលមកដល់កម្ពុជាត្រូវសហការផ្តល់សំណាកសម្រាប់ធ្វើតេស្តដោយម៉ាស៊ីន PCR នៅទីតាំងច្រកចូលប្រទេសកម្ពុជា។

គួរបញ្ជាក់ថា ប្រមាណ​២ឆ្នាំមកនេះ​ សេដ្ឋកិច្ចកម្ពុជាបានធ្លាក់ចុះខ្លាំងណាស់ ដោយសារតែរាជរដ្ឋាភិបាលបានដាក់កំហិតយ៉ាងតឹងតែង ចំពោះទេសចរណ៍បរទេសចូលមកប្រទេសកម្ពុជា ដែលប្រការនេះ​ បាន​ធ្វើឲ្យវិស័យទេសចរណ៍​ធ្លាក់ចុះជាខ្លាំង។កន្លងទៅសមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បានស្នើឱ្យរដ្ឋាភិបាលកម្ពុជា​គួរ​ចាប់យក​ឱកាស​ដើម្បី​ប្រកាស​ដំណឹង​ពី​ការបើកទទួល​ភ្ញៀវទេសចរ​ចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​កូវីដ​ ១៩ គ្រប់ដូស​រួចរាល់ ព្រោះ​កម្ពុជា​ត្រូវបាន​គេ​ទទួលស្គាល់​ថា គ្រប់គ្រង​ការឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩ បានល្អ និង​ មាន​អត្រា​ប្រជាជន​ចាក់​វ៉ាក់សាំង​បាន​ច្រើន​ជាប់​លេខ ២ ក្នុង​តំបន់​បន្ទាប់ពី​ប្រទេស​សិង្ហបុរី​។

​បើ​យោងតាម​ទិន្នន័យ​ពី​ក្រសួង​ទេសចរណ៍​ ចំនួន​ភ្ញៀវទេសចរ​បរទេស​ធ្វើដំណើរ​មក​កម្ពុជា​តាមរយៈ​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​ ៣ នៅក្នុង​រយៈពេល ៧ ​ខែ​ដើមឆ្នាំ​ ២០២១ មាន​ប្រមាណ ៥ ​ម៉ឺន​នាក់ ធ្លាក់ចុះ​ជាង ៩២ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង