Cct850x100 1
1800px x h300px kh

កម្ពុជានឹងរងសម្ពាធអាកាសធាតុផ្គរ រន្ទះចាប់ពីថ្ងៃ២២ ដល់ ២៨មេសា

សង្គម
/
អ្នកយកព័ត៌មាន:
ទី​ សុវណ្ណី
/

ភ្នំពេញ៖ស្ថានភាពបាតុភូតផ្គរ រន្ទះនិងខ្យល់កន្រ្តាក់អាចនឹងកើតមាននៅក្នុងតំបន់ខ្លះនៃប្រទេសកម្ពុជា ដែលស្ថានភាពនៃអាកាសធាតុនេះគឺចាប់ផ្តើមពីថ្ងៃ២២ ដល់ថ្ងៃ២៨ មេសាខាងមុខ។

បើតាមក្រសួងធនធានទឹក នឹងឧត្តុនិយមបានអោយដឹងថា ចាប់ពីថ្ងៃ២២ ដល់ ២៨ មេសាខាងមុខនេះ កម្ពុជា នឹងរងសម្ពាធអាកាសធាតុទាបដែលបក់មកពីសមុទ្រចិនខាងត្យូង ដោយមានភ្លៀងធ្លាក់រាយប៉ាយជាលំដាប់គ្របនៅទូទាំងផ្ទៃប្រទេស ខណៈដែលធាតុអាកាសក្តៅអាចនឹងត្រូវបានចុះថមថយជាលំដាប់។

ក្នុងនោះផងដែរ ក៏មានតំបន់មួយចំនួននៅប្រទេសកម្ពុជាត្រូវបានរងផលប៉ះពាល់ដោយសារសម្ពាធនៃអាកាសធាតុមួយនេះ រួមមាន តំបន់វាលទំនាបកណ្តាល តំបន់ជួរភ្នំដងរែក ខ្ពង់រាបឥ្ឍសាន តំបន់មាត់សមុទ្រ ដែលបង្កជាបាតុភូត ផ្គរ រន្ទះ នឹងខ្យល់កន្រ្តាក់ជាដើម៕


ពាក្យទាក់ទង: អាកាសធាតុ
Khcct banner

អត្ថបទទាក់ទង