Yearendyearend1140x150

គ្រោះថ្នាក់អគ្គិភ័យនៅកោះតៃវ៉ាន់បានសម្លាប់មនុស្ស៤៦នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កោះតៃវ៉ាន់៖ ប្រព័ន្ធផ្សព្វផ្សាយកោះតៃវ៉ាន់ថ្ងៃទី ១៤ បានស្រង់សម្តីលោក លី ឈីងស៊ីវ (Li Qing Xiu) អ្នកទទួលខុសត្រូវនៃនាយកដ្ឋានពន្លត់អគ្គីភ័យទីក្រុង កៅសុង(Gao Xiong)ដោយនិយាយថា គិតត្រឹមពេលនេះ នាយកដ្ឋានពន្លត់អគ្គីភ័យក្រុងកៅសុងកោះតៃវ៉ាន់បានបញ្ជាក់ថា នៅក្នុងសហគមន៍របស់ទីក្រុងកៅសុងមានមនុស្សចំនួន ៤៦ នាក់បានស្លាប់ និង មនុស្ស ៨៦ នាក់ត្រូវបានជួយសង្គ្រោះ។

លោក លី ឈីងស៊ីវ ប្រធានអគ្គីភ័យទីក្រុងកៅសុង បាននិយាយថា ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ២ រសៀលថ្ងៃទី ១៤ ដោយបច្ចុប្បន្ននេះការស្វែងរក និង ជួយសង្គ្រោះពីអាគារជាន់ទី ៧ ដល់ជាន់ទី ១១ ត្រូវបានបញ្ចប់។ ហើយនាយកដ្ឋានពន្លត់អគ្គីភ័យ និង ប៉ូលីសអាជ្ញាធរកំពុងស៊ើបអង្កេតរកមូលហេតុនៃគ្រោះថ្នាក់អគ្គិភ័យនេះ។

អគារ “ទីក្រុងនៅក្នុងទីក្រុង”មានប្រវត្ដិសាស្ដ្រ ៤០ ឆ្នាំមកហើយ ចាប់ពីជាន់ផ្ទាល់ដីឡើងមាន ១៣ ជាន់ ដោយជាន់ក្រោមដីមាន ២ ជាន់។ វាជាអគារពាណិជ្ជកម្មនិងលំនៅដ្ឋានចម្រុះ ជាន់ទី ១ និងទី ២ ជាជាន់ក្រោមដីដែលមិនត្រូវបានប្រើទេ ហើយជាន់ផ្ទាល់ដីពីទី ១ ដល់ទី ៥ ត្រូវបានគេបោះបង់ចោល។ខណៈមានប្រហែល ១២០ គ្រួសារនៅជាន់ទី ៧ ដល់ទី ១១ ។

នាយកដ្ឋានពន្លត់អគ្គីភ័យទីក្រុងកៅសុងបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យចំនួន ៧៥ គ្រឿង និង មនុស្សចំនួន ១៥៩ នាក់ទៅកាន់កន្លែងកើតហេតុដើម្បីពន្លត់អគ្គិភ័យ។ បន្ទាប់ពីបានឆាបឆេះនៅវេលាម៉ោង ២ និង ៥៤ នាទីរួច អគ្គិភ័យនោះត្រូវគ្រប់គ្រងបាននៅម៉ោង ៤ និង ៤១ នាទី ហើយបានរលត់ទៅវិញនៅវេលាម៉ោង ៧ និង ១៦ នាទីព្រឹក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង