Yearendyearend1140x150

ព្យុះត្រូពិចKompasuបានវាយប្រហារហ្វីលីពីននិងសម្លាប់មនុស្សយ៉ាងតិច១៩នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
យុះត្រូពិចKompasuបានវាយប្រហារហ្វីលីពីន ប្រភពរូប៖ AP

ហ្វីលីពីន៖ ព្យុះត្រូពិច Kompasu បានវាយប្រហារប្រទេសហ្វីលីពីន បានសម្លាប់មនុស្សយ៉ាងតិច ១៩ នាក់ ។

អាជ្ញាធរហ្វីលីពីននិយាយថា ពួកគេកំពុងស៊ើបអង្កេតករណីស្លាប់ចំនួន ១១ នាក់បន្ថែមទៀត ដែលអាចបណ្តាលមកពីព្យុះត្រូពិក Kompasu នេះ។

ព្យុះ Kompasu បានបង្កឱ្យមានការបាក់ដីនិងទឹកជំនន់ភ្លាមៗ បន្ទាប់ពីបានបក់បោកមកលើប្រទេសនេះ ដោយហេតុការណ៍នេះបានកើតឡើងនៅភាគខាងជើងនៃកោះអាស៊ីប៉ាស៊ីហ្វិកកាលពីថ្ងៃចន្ទ។ មនុស្សចំនួន ១៤ នាក់ផ្សេងទៀតត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួននៅក្នុងប្រទេសហ្វីលីពីន។

បន្ទាប់ពីបានបោកបក់មកលើខេត្តហៃណានប្រទេសចិន ព្យុះ Kompasu បានចុះខ្សោយនៅពេលធ្វើដំណើរឆ្ពោះទៅសមុទ្រ និងឆ្ពោះទៅភាគខាងជើងប្រទេសវៀតណាមនៅថ្ងៃព្រហស្បតិ៍ ដោយមានខ្យល់បក់ខ្លាំងបំផុត ៦៥ គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង