Yearendyearend1140x150

ស្ថានទូតចិនអរគុណក្រសួងសុខាភិបាលកម្ពុជាដែលព្យាបាលអ្នកជំងឺជនជាតិចិនឱ្យជាសះស្បើយ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុខ សាន្ត
/
ការចាកចេញពីមន្ទីរពេទ្យរបស់លោកចា ជិនហូរ  ត្រូវបានទទួលស្វាគមន៍ដោយរដ្ឋមន្រ្តីក្រសួងសុខាភិបាល ។

ខេត្តព្រះសីហនុ៖ ភារៈធារី នៃស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាល អាជ្ញាធរខេត្ត បុគ្គលិកពេទ្យនិងក្រុមហ៊ុនចិនក្នុងខេត្តព្រះសីហនុទាំងអស់ដែលបានចូលរួមយកចិត្តទុកដាក់ព្យាបាលលោកJia Jian Huaបានជាសះស្បើយទាំងស្រុង។

លោក លី ជា ភារៈធារីនៃស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា តំណាងឱ្យលោកវ៉ាងវិនធាន ឯកអគ្គរដ្ធទូតចិនបានថ្លែងអបអរសាទរលោកចា ជិនហូរ (Jia Jian Hua)ដែលឆ្លងវីរុសកូរ៉ូណាត្រូវអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយទាំងស្រុង។

លោក ភារៈធារី មានប្រសាសន៍ថា៖ «ស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាសូមធ្វើការវាយតម្លៃខ្ពស់ចំពោះរាជរដ្ធាភិបាលកម្ពុជាចាប់តាំងពីប្រទេសចិនបានផ្ទុះជំងឺរលាកសួតដោយមេរោគផ្លូវដង្ហើមមកបានជួយគាំទ្រប្រទេសចិនទាំងស្មារតីនិងសំភារៈ។»

លោកបន្តថា ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនីនិងសម្តេចម៉ែបានឧបត្ថម្ភជាថវិការដល់ប្រទេសចិន និងសម្តេច ហ៊ុន សែន បានថ្លែងជាច្រើនលើកច្រើនសារក្នុងការគាំទ្ររដ្ឋាភិបាលចិន និងប្រជាជន និងបានធ្វើទស្សនកិច្ចក្នុងប្រទេសចិន ដើម្បីបង្ហាញថារាជរដ្ធាភិបាលនិងប្រជាជនកម្ពុជានឹងឈរជាមួយរដ្ធាភិបាលនិងប្រជាជនចិនក្នុងការពុះពារជំនះឧបសគ្គចំពោះមុខ។នេះបានបញ្ជាក់អោយឃើញថា ប្រទេសកម្ពុជាគឺជាមិត្តដែកថែបដែលគួរទុកចិត្ត ជាមិត្តល្អ ជាមិត្តភ័ក្តពិតប្រាកដរបស់ប្រទេសចិន។

តំណាងស្ថានទូតចិនរូបនេះ បានបញ្ជាក់ថា បច្ចុប្បន្នក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ស៊ីជីងភីង ប្រជាជនចិនទាំងអស់បានរួមគ្នាជាធ្លុងមួយ ដើម្បីប្រមូលកំលាំងទាំងអស់ប្រយុទ្ធប្រឆាំងនឹងជំងឺកូរ៉ូណា ចិនមានជំនឿចិត្តនឹងទទួលបានជោគជ័យទាំងស្រុងក្នុងពេលឆាប់ៗនេះ។

លោក លី ជា បានបញ្ជាក់ថា ពេលបច្ចុប្បន្នប្រទេសកម្ពុជាគ្មានមានអ្នកឆ្លងមេរោគកូរ៉ូណាទៀតទេ។ដូច្នេះលោកសង្ឃឹមថា ប្រជាជនកម្ពុជានឹងយកព័ត៌មានផ្សព្វផ្សាយដោយក្រសួងសុខាភិបាលកម្ពុជា និងស្ថានទូតចិនធ្វើជាគោលដៅ លុបបំបាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត ប្រកាន់ភ្ជាប់អាកប្បកិរិយាវិទ្យាសាស្ត្រទប់ទល់នឹងជំងឺកូរ៉ូណា។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង