Yearendyearend1140x150

មន្ត្រីជំនាញរកឃើញ«បង្គារ និងបង្កង»ចាក់ចាហួយជាង៥០គីឡូលក់នៅផ្លូវត្រឡោកបែក

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
បង្គារ ដែលត្រួតពិនិត្យឃើញថាមានសារធាតុចាហួយ។
ប្រភព៖  អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ

ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានចុះត្រួតពិនិត្យ និងរកឃើញបង្គារ និងបង្កងទឹកសាប មានចាក់បញ្ចូលចាហួយប្រមាណ៥០គីឡូ ដែលអាជីវករដាក់លក់នៅម្ដុំផ្លូវត្រឡោកបែក។

បើតាមមន្ត្រីជំនាញបានឱ្យដឹងថា នៅក្នុងប្រតិបត្តិការនេះមិនបានរកឃើញសារធាតុ Formaline លើគ្រឿងសមុទ្រទាំងនោះឡើយ តែបានរកឃើញថាបង្គា និងបង្កងទឹកសាបចំនួន ៥០.៥០គីឡូក្រាម មានចាក់បញ្ចូលសារធាតុចាហួយដើម្បីកេងប្រវ័ញ្ចលើប្រជាពលរដ្ឋជាអ្នកប្រើប្រាស់។

បើតាមអគ្គនាយកដ្ឋាន បានបន្ថែមទៀតថា មន្ត្រីក.ប.ប. ប្រចាំសាខារាជធានីភ្នំពេញ បាននាំយករថយន្តពិសោធន៍ចល័តចុះទៅត្រួតពិនិត្យគុណភាពគ្រឿងសមុទ្រនៅផ្សារលក់គ្រឿងសមុទ្រដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ ៥៨៩ (ផ្លូវត្រឡោកបែក) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ដោយឡែក ក្រោយពីបានត្រួតពិនិត្យឃើញដូចនេះ មន្ត្រីជំនាញបានធ្វើការពិន័យ និងណែនាំដល់ម្ចាស់អាជីវកម្មឱ្យឈប់ប្រព្រឹត្តល្មើសនឹងច្បាប់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង