Cct850x100 1
1800px x h300px kh

ប្រធានាធិបតីស៊ី៖«ចិនតែងតែបើកទ្វារទទួលលោកស្រីមឺកែលជានិច្ច»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រធានាធិបតីចិនលោក ស៊ី ជីនភីង និង លោកស្រី លោកស្រី អេនជេឡា មឺកែល ប្រភពរូប៖ ស៊ីស៊ីធីវី

ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជីនភីងបាននិយាយថា ប្រទេសចិនតែងតែស្វាគមន៍លោកស្រី អេនជេឡា មឺកែល មកបំពេញទស្សនកិច្ចនៅប្រទេសចិន។ លោកបានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំតាមវីដេអូជាមួយអធិការបតីអាល្លឺម៉ង់នៅថ្ងៃពុធ។

ភាគីទាំងពីរបានពិនិត្យមើលការវិវត្តនៃទំនាក់ទំនងចិន-អាល្លឺម៉ង់ និងចិន-សហភាពអឺរ៉ុប ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងមានការផ្លាស់ប្តូរទស្សនៈស៊ីជម្រៅលើបញ្ហាពាក់ព័ន្ធក្នុងបរិយាកាសមិត្តភាព។

លោក ស៊ី បាននិយាយថា «អ្នកគឺជាមិត្តចាស់របស់ប្រជាជនចិន ហើយទ្វាររបស់ប្រទេសចិននឹងនៅតែបើកចំហចំពោះអ្នកគ្រប់ពេលវេលា។ ហើយខ្ញុំសង្ឃឹមថាយើងនឹងមានឱកាសនិយាយទល់មុខគ្នាម្តងទៀត ទោះបីជាលោកស្រីបានចាកចេញពីតំណែងក៏ដោយ»។

ក្នុងអំឡុងពេលលោកស្រីធ្វើជាអធិការបតី ១៦ ឆ្នាំ របស់លោកស្រីមឺកែល បានធ្វើដំណើរ ១២ លើកទៅកាន់ប្រទេសចិន។ សម្រាប់រាល់ការធ្វើដំណើរទៅកាន់ប្រទេសចិនក្រៅពីទីក្រុងប៉េកាំង លោកស្រីមឺកែលក៏នឹងទៅទស្សនាទីក្រុងចិនមួយទៀតដែរ៕

Khcct banner

អត្ថបទទាក់ទង