Yearendyearend1140x150
Img 0571

ប្រទេសវៀតណាមកំពុងប្រឈមនឹងកង្វះកម្មករក្រោយបញ្ចប់ការបិទខ្ទប់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ប្រទេសវៀតណាមកំពុងប្រឈមនឹងកង្វះកម្មករក្រោយបញ្ចប់ការបិទខ្ទប់ ប្រភពរូប៖ Al Jazeera

វៀតណាម៖ ទីក្រុងហូជីមិញ និងបណ្តាខេត្តជុំវិញនៃប្រទេសវៀតណាមត្រូវបានបញ្ចប់ការបិទខ្ទប់ ដែល ធ្វើឪ្យតំបន់ឧស្សាហកម្មភាគខាងត្បូងមានកម្មករយ៉ាងច្រើនបានវិលត្រឡប់ទៅស្រុកកំណើតវិញ។

ដើម្បីទាក់ទាញកម្មករឱ្យត្រលប់មកវិញ និង ទប់ទល់នឹងរយៈពេលផលិតខ្ពស់បំផុតក្នុងរដូវបុណ្យទាននៅចុងឆ្នាំ ម្ចាស់រោងចក្របានផ្តល់ប្រាក់ឈ្នួល និង អត្ថប្រយោជន៍ខ្ពស់ជាងមុន ហើយរដ្ឋាភិបាលក៏បានផ្តល់មធ្យោបាយធ្វើដំណើរសម្រាប់កម្មករ ដើម្បីត្រឡប់ទៅរោងចក្រវិញ ប៉ុន្តែទទួលបានជោគជ័យតិចតួច។

តំបន់ឧស្សាហកម្មភាគខាងត្បូងប៉ាន់ប្រមាណមានកម្មករជាង ២ លាននាក់បានចាកចេញ អាជ្ញាធរក្នុងតំបន់នោះកំពុងមមាញឹកក្នុងការផ្ញើសារតាមទូរស័ព្ទទៅកម្មករ ដើម្បីព្យាយាមបញ្ចុះបញ្ចូលពួកគេឱ្យត្រលប់ទៅធ្វើការវិញ។ រដ្ឋាភិបាលក៏បានបញ្ជូនរថយន្តជួលទៅស្រុកកំណើតរបស់កម្មករដែរ ដើម្បីរៀបចំបញ្ជូនពួកគេត្រឡប់ទៅតំបន់ឧស្សាហកម្មវិញ។

រដ្ឋាភិបាលវៀតណាមបានរឹតបន្តឹង ការអនុវត្តវិធានការ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩កាលពីប៉ុន្មានខែមុន។ ការបញ្ជាឱ្យរោងចក្របិទជាបណ្តោះអាសន្នឬបន្តដំណើរការ ប៉ុន្តែកម្មករត្រូវរស់នៅក្នុងរោងចក្រ ដើម្បីការពារកុំឱ្យមេរោគរីករាលដាលនៅក្នុងតំបន់ឧស្សាហកម្ម។

នៅពេលនោះមានការកើតឡើងនូវរលកកម្មករចាកចេញម្តងរួចមកហើយ នៅពេលបញ្ចប់ការបិទខ្ទប់នៅខែនេះ ក៏មានរលកថ្មីមួយទៀតកើតឡើង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង