Yearendyearend1140x150

រាជវង្សហូឡង់អាចរៀបអភិសេកជាមួយភេទដូចគ្នាដោយមិនចាំបាច់បោះបង់សិទ្ធិស្នងរាជ្យ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ព្រះអង្គម្ចាស់ក្សត្រី Catharina-Amalia Beatrix Carmen Victoria 

ប្រទេសហូឡង់៖ នាយករដ្ឋមន្រ្តីហូឡង់លោក Mark Rutte បានបញ្ជាក់ថា ប្រទេសហូឡង់អនុញ្ញាតឱ្យសមាជិកគ្រួសាររាជវង្សរៀបអភិសេកជាមួយដៃគូភេទដូចគ្នា ដោយមិនចំបាច់បោះបង់សិទ្ធិស្នងរាជ្យ។

ទូរទស្សន៍ Sky TVរបស់ប្រទេសអង់គ្លេសបានរាយការណ៍កាលពីថ្ងៃទី១៣ ថា ការរៀបអភិសេកភេទដូចគ្នានៅតែមានបញ្ហាប៉ះពាល់ដល់ការស្នងរាជ្យដល់សមាជិកគ្រួសាររាជវង្ស។

បច្ចុប្បន្ន អ្នកស្នងរាជ្យឡើងគ្រប់គ្រងរាជបល្ល័ង្ហប្រទេសហូឡង់ដំបូងគេបង្អស់គឺ ព្រះអង្គម្ចាស់ក្សត្រី Catharina-Amalia Beatrix Carmen Victoria ដែលនឹងមានព្រះជន្ម ១៨ វស្សានៅខែធ្នូឆ្នាំនេះ។

ប្រទេសហូឡង់បានអនុញ្ញាតឱ្យការរៀបអាពាហ៍ពិពាហ៍ភេទដូចគ្នាស្របច្បាប់នៅឆ្នាំ ២០០១ ។ ចំពោះការរៀបអភិសេករបស់រាជវង្សហូឡង់ មិនដូចជាការរៀបអាពាហ៍ពិពាហ៍ធម្មតាទេ ដោយតម្រូវអោយមានអនុម័តពីសភាជាមុនសិន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង