Yearendyearend1140x150

កម្ពុជា-ចិនសន្យាគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះបញ្ហាពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
៖សម្តេច សាយ ឈុំ (ស្តាំដៃ) និងឯកឧត្តម វ៉ាងយ៉ាង (ឆ្វេងដៃ)

ភ្នំពេញ៖សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម វ៉ាងយ៉ាង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិតចិន តាមប្រព័ន្ធនិម្មិត (Zoom) នៅវិមានព្រឹទ្ធសភា។

ក្នុងជំនួបនោះ សម្តេច សាយ ឈុំ បានអបអរសាទរប្រទេសចិន ចំពោះសមិទ្ធផលដ៏ត្រចះត្រចង់របស់ខ្លួន និងអរគុណចិនចំពោះការគាំទ្ រនិងកន្លងមកផ្តល់ជំនួយដលកម្ពុជា។

សម្តេច សាយ ឈុំ បានបញ្ចាក់ថា ព្រឹទ្ធសភាកម្ពុជា មានបំណងពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាមួយសភាប្រឹក្សានយោបាយប្រជាជនចិន ដើម្បីជំរុញការកិច្ចសហប្រតិបត្តិការររវាងកម្ពុជា-ចិនអោយកាន់តែវីកចម្រើននិងរឹងមាំ។

ឯកឧត្តម វ៉ាងយ៉ាង បញ្ចាក់ថា ចិន និងកម្ពុជាបានគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះបញ្ហាដែលពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក ប្រទេសទាំងពីរគួរតែបន្តពង្រឹងកិច្ចសហប្រតិបត្តិការអោយកាន់តែស៊ីជម្រៅលើគ្រប់វិស័យ និងរួមគ្នាកសាងគំរោង“ ខ្សែក្រវ៉ាត់និងផ្លូវ” ដើម្បីសម្រេចបាននូវការ អភិវឌ្ឍទាំងអស់គ្នា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង