Yearendyearend1140x150

អាមេរិកនឹងបើកព្រំដែនឡើងវិញនៅខែវិច្ឆិកាសម្រាប់អ្នកចាក់វ៉ាក់សាំងពេញលេញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អាមេរិកនឹងបើកព្រំដែនឡើងវិញនៅខែវិច្ឆិកា ប្រភពរូប៖ AP

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកនឹងបើកព្រំដែនគោករបស់ខ្លួនឡើងវិញ ចំពោះការធ្វើដំណើរដែលមិនចាំបាច់នៅខែក្រោយ ដោយបញ្ចប់ការបង្កករយៈពេល ១៩ ខែដោយសារជំងឺកូវីដ -១៩ ខណៈប្រទេសនេះបានជំរុញឱ្យភ្ញៀវអន្តរជាតិទាំងអស់ត្រូវចាក់វ៉ាក់សាំងការពារ។

ការធ្វើដំណើរតាមរថយន្ត ផ្លូវដែក និងសាឡាង រវាងសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ត្រូវបានរឹតត្បិតយ៉ាងខ្លាំង ចំពោះការធ្វើដំណើរសំខាន់ៗដូចជា ពាណិជ្ជកម្មចាប់តាំងពីថ្ងៃដំបូងនៃការរីករាលដាលនៃកូវីដ១៩។ សហរដ្ឋអាមេរិក បានអនុម័តច្បាប់ថ្មីសម្រាប់ការធ្វើដំណើរដែលចាប់ផ្តើមនៅដើមខែវិច្ឆិកា នៅពេលការបន្ធូរបន្ថយការរឹតបន្តឹងស្រដៀងគ្នា ត្រូវបានកំណត់សម្រាប់ការធ្វើដំណើរតាមផ្លូវអាកាសចូលទៅក្នុងប្រទេសនៅពាក់កណ្តាលខែមករា និងអ្នកធ្វើដំណើរដែលចង់ចូលសហរដ្ឋអាមេរិកដូចជា អ្នកបើកបររថយន្តដឹកទំនិញនឹងត្រូវការចាក់វ៉ាក់សាំងពេញលេញ។

ទាំងប្រទេសម៉ិកស៊ិកនិងកាណាដា បានដាក់សម្ពាធសហរដ្ឋអាមេរិកអស់ជាច្រើនខែ ដើម្បីបន្ធូរបន្ថយការរឹតបន្តឹងលើការធ្វើដំណើរ ការដាក់ដោយឡែក និងកាត់បន្ថយការធ្វើដំណើរកម្សាន្តចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាត ហើយថែមទាំងទាមទារការចាក់វ៉ាក់សាំង សម្រាប់ជនបរទេសដែលចង់ចូលតាមផ្លូវអាកាស។

ច្បាប់ថ្មីនេះ អនុវត្តតែចំពោះការចូលទៅផ្លូវច្បាប់ មន្រ្តីអាមេរិកបានព្រមានថា អ្នកដែលចង់ចូលដោយខុសច្បាប់នឹងនៅតែត្រូវបណ្តេញចេញក្រោមអ្វីដែលហៅថា សិទ្ធិអំណាចទី ៤២ ដែលត្រូវបានអំពាវនាវជាលើកដំបូងដោយអតីតប្រធានាធិបតី ដូណាល់ ត្រាំ ដែលរងការរិះគន់ពីអ្នកតស៊ូមតិអន្តោប្រវេសន៍យ៉ាងច្រើនក្នុងការដកជនចំណាកស្រុកចេញ មុនពេលពួកគេអាចស្វែងរកសិទ្ធិជ្រកកោន។ មន្រ្តីម្នាក់ក្នុងចំណោមមន្ត្រីទាំងនោះបាននិយាយថា សហរដ្ឋអាមេរិកកំពុងបន្តគោលនយោបាយនេះ ដោយសារតែស្ថានភាពចង្អៀតនៅកន្លែងល្បាតតាមព្រំដែន ដែលអាចបង្កឲ្យមានការរីករាលដាល។

យោងតាមមន្រ្តីបានឲ្យដឹងថា អ្នកដំណើរដែលចូលមកសហរដ្ឋអាមេរិកតាមរថយន្ត ផ្លូវដែក និងសាឡាងនឹងត្រូវបានសួរអំពីស្ថានភាពនៃការចាក់វ៉ាក់សាំងរបស់ពួកគេ ដែលជាផ្នែកមួយនៃដំណើរការទទួលយកស្តង់ដារគយ និងការពារព្រំដែនអាមេរិកតាមឆន្ទានុសិទ្ធិរបស់មន្រ្តីអ្នកដំណើរ នឹងមានភស្តុតាងបញ្ជាក់ពីការចាក់វ៉ាក់សាំង។

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក សហរដ្ឋអាមេរិកនឹងទទួលយកអ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញ ជាមួយវ៉ាក់សាំងណាមួយ ដែលត្រូវបានអនុម័តសម្រាប់ការប្រើប្រាស់ជាបន្ទាន់ដោយអង្គការសុខភាពពិភពលោក។

មន្រ្តីបាននិយាយថាការពន្យាពេលតម្រូវការចាក់វ៉ាក់សាំងសម្រាប់ការធ្វើដំណើរឆ្លងដែនដ៏សំខាន់ គឺផ្តល់ឱ្យអ្នកបើកបររថយន្តដឹកទំនិញនិងអ្នកផ្សេងទៀតនូវពេលវេលាបន្ថែម ដើម្បីទទួលបានការចាក់វ៉ាក់សាំងនិងកាត់បន្ថយការរំខានផ្នែកសេដ្ឋកិច្ចដែលអាចកើតមានពីការចាក់វ៉ាក់សាំង។

នៅថ្ងៃអង្គារនេះ ក្រសួងការងារអាមេរិកបានបញ្ចប់សេចក្តីព្រាងច្បាប់ដំបូងនៃបទបញ្ជាគ្រាអាសន្នដែលនឹងតម្រូវឱ្យនិយោជកដែលមានកម្មករ ១០០ នាក់ ឬច្រើនជាងនេះ ទាមទារឱ្យនិយោជិតរបស់ពួកគេត្រូវបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ឬ ធ្វើតេស្តប្រចាំសប្តាហ៍ ហើយឥឡូវនេះការិយាល័យគ្រប់គ្រងកំពុងពិនិត្យឡើងវិញមុនពេលការអនុវត្តរបស់ខ្លួន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង