Yearendyearend1140x150

ក្រុមតាលីបង់អំពាវនាវឱ្យមាន«កិច្ចសហប្រតិបត្តិការជាជាងការដាក់សម្ពាធ»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ដ្ឋមន្ត្រីការបរទេសស្តីទីនៃរដ្ឋាភិបាលបណ្តោះអាសន្នតាលីបង់លោក អាមៀខាន់ មូតាគី ប្រភពរូប៖ ស៊ីនហួរ 

តាលីបង់៖ ក្រុមតាលីបង់បានសម្តែងឆន្ទៈរបស់ខ្លួនក្នុងការចូលរួមយ៉ាងសកម្មជាមួយសហគមន៍អន្តរជាតិនិងបានអំពាវនាវឱ្យមាន«កិច្ចសហប្រតិបត្តិការជាជាងការដាក់សម្ពាធ» ។ ការថ្លែងធ្វើឡើងការបន្ទាប់ពីជួបផ្ទាល់ជាមួយតំណាងសហរដ្ឋអាមេរិក ហើយក្រុមតាលីបង់នៅអាហ្វហ្គានីស្ថាន គ្រោងនឹងជួបពិភាក្សាជាមួយតំណាងសហភាពអឺរ៉ុបនៅទីក្រុងដូហារដ្ឋធានីកាតានៅថ្ងៃទី ១២ ។

រដ្ឋមន្ត្រីការបរទេសស្តីទីនៃរដ្ឋាភិបាលបណ្តោះអាសន្នតាលីបង់លោក អាមៀខាន់ មូតាគី បាននិយាយនៅទីក្រុងដូហានៅថ្ងៃទី ១១ ថា «យើងនឹងជួបជាមួយតំណាងសហភាពអឺរ៉ុបនៅថ្ងៃស្អែក ហើយយើងកំពុងជួបប្រជុំយ៉ាងសកម្មជាមួយតំណាងប្រទេសផ្សេងទៀត»។

លោក មូតាគី បានសង្កត់ធ្ងន់ងថា «សហគមន៍អន្តរជាតិគួរតែសហការជាមួយយើង ជំនួសឱ្យការដាក់សម្ពាធ»។ តាលីបង់កំពុងរារាំងសកម្មភាពរបស់សាខាអង្គការរដ្ឋអ៊ីស្លាមជ្រុលនិយមអាហ្វហ្កានីស្ថាន ហើយលោកបានជំរុញឱ្យសហរដ្ឋអាមេរិកដកការបង្កកទ្រព្យសម្បត្តិជាង ៩ ពាន់លានដុល្លាររបស់ធនាគារកណ្តាលអាហ្វហ្គានីស្ថាន។

តាលីបង់អាហ្វហ្គានីស្ថានមានការិយាល័យនយោបាយនៅដូហា ហើយតំណាងតាលីបង់បានជួបជាមួយតំណាងអាមេរិកនៅទីក្រុងដូហានៅថ្ងៃទី ៩ និងទី ១០ ដែលនេះគឺជាកិច្ចប្រជុំទល់មុខគ្នាលើកដំបូងរវាងភាគីទាំងពីរចាប់តាំងពីយោធាអាមេរិកបានដកថយពីអាហ្វហ្គានីស្ថានកាលពីចុងខែសីហា។

អ្នកនាំពាក្យសហភាពអឺរ៉ុបលោកស្រី ណាប៊ីឡា ម៉ាសារ៉ាលី បានបញ្ជាក់ថា តំណាងសហភាពអឺរ៉ុបនិងតាលីបង់នឹងមានកិច្ចចរចានៅថ្ងៃទី ១២ ហើយថាតំណាងអាមេរិកក៏នឹងចូលរួមដែរ។ សហរដ្ឋអាមេរិកនិងអឺរ៉ុប នឹងនិយាយ អំពីបញ្ហាជាច្រើនរួមទាំងការអនុញ្ញាតឱ្យមនុស្សដែលមានបំណងចាកចេញពីអាហ្វហ្គានីស្ថាន ជំនួយមនុស្សធម៌ សិទ្ធិស្ត្រី និងការការពារភេរវករមិនឱ្យប្រើប្រាស់អាហ្វហ្គានីស្ថានជាមូលដ្ឋានសម្រាប់វាយប្រហារ។ បញ្ហាដែលបានលើកឡើងខាងលើនេះ ក៏ជាខ្លឹមសារនៃកិច្ចពិភាក្សារវាងក្រុមតាលីបង់និងសហរដ្ឋអាមេរិកផងដែរ។

នៅក្នុងកិច្ចពិភាក្សាមុនៗ សហរដ្ឋអាមេរិកបានបង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងការផ្តល់ជំនួយមនុស្សធម៌ដោយផ្ទាល់ដល់ប្រជាជនអាហ្វហ្គានីស្ថាន ប៉ុន្តែមិនមែនមានន័យថា អាមេរិកបានបញ្ចេញនូវការបង្កកទ្រព្យសម្បត្តិឡើយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង