Yearendyearend1140x150

ក្នុងរយៈពេល៩ខែវៀតណាមនាំចេញឈើបានចំនួនជាង១១ពាន់លានដុល្លារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

វៀតណាម៖ ប្រទេសវៀតណាម (VNA) បានរាយការណ៍ថា អគ្គនាយកដ្ឋានរដ្ឋបាលព្រៃឈើក្រោមការគ្រប់គ្រង ដោយក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានបង្ហាញថា ការនាំចេញឈើនិងផលិតផលឈើរយៈពេល ៩ ខែក្នុងឆ្នាំនេះ សម្រេចបាន ១១,១៤ ពាន់លានដុល្លារអាមេរិក ដែលមានកំណើន ៣០,៩ %។

ទីផ្សារនាំចេញសំខាន់នៃឈើនិងផលិតផលឈើរបស់ប្រទេសវៀតណាម គឺសហរដ្ឋអាមេរិក ជប៉ុន ចិន សហភាពអឺរ៉ុប និងកូរ៉េខាងត្បូង។ បច្ចុប្បន្នទីផ្សារទាំងនេះ មានចំនួនជាង ៩០% នៃការនាំចេញឈើ និង ផលិតផលឈើសរុបរបស់ប្រទេសវៀតណាម។

ផ្ទុយទៅវិញ នៅខែកញ្ញាឆ្នាំ២០២១ ការនាំចូលឈើនិងផលិតផលឈើរបស់វៀតណាមមានចំនួនប្រមាណ ២១១ លានដុល្លារអាមេរិក ហើយរយៈពេល ៩ ខែក្នុងឆ្នាំនេះ មានចំនួនប្រមាណ ២,២៧៥ ពាន់លានដុល្លារអាមេរិក ធៀបនឹងពេលដូចគ្នាមានកំណើន ៣០%។ ទី

ផ្សារនាំចូលសំខាន់នៃឈើនិងផលិតផលឈើរបស់ប្រទេសវៀតណាម គឺប្រទេសចិន សហរដ្ឋអាមេរិក កាមេរូន ថៃ និងឈីលី ដែលមានចំនួនប្រហែល ៥៥% នៃការនាំចូលឈើនិងផលិតផលឈើសរុបក្នុងរយៈពេល ៩ ខែនៃឆ្នាំនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង