Cct850x100 1
1800px x h300px kh

គីម ជុងអ៊ុន ប្តេជ្ញាបង្កើតយោធាដែលគ្មានប្រទេសណា«អាចយកឈ្នះបាន»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុនទស្សានាការតាំងពិរណ៍អាវុធ ប្រភពរូប៖ AP 

កូរ៉េខាងជើង៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានប្រកាសពីការបង្កើតយោធាដែលមិនអាចយកឈ្នះបាន និង បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានបង្កើតភាពតានតឹងនិងមិនចាត់វិធានការដើម្បីបង្ហាញថា គ្មានអរិភាព។ ការថ្លែងរបស់លោក គីម ជុងអ៊ុន បែននេះធ្វើឡើង នៅពេលលោកទស្សនាការតាំងពិព័រណ៍ដ៏កម្រមួយនៃប្រព័ន្ធអាវុធ។

លោកគីម បាននិយាយថា «ការបង្កើនកម្លាំងយោធារបស់លោក មិនត្រូវបានកំណត់គោលដៅនៅកូរ៉េខាងត្បូងទេ ហើយមិនគួរមានសង្រ្គាមមួយទៀតដែលធ្វើឱ្យប្រជាជនកូរ៉េប្រឆាំងគ្នាឡើយ»។

បើតាមលោកគីម ការអភិវឌ្ឍវិស័យការពារជាតិ «ការការពារខ្លួនឯង -២០២១» ដែលជាព្រឹត្តិការណ៍មួយ ដើម្បីរំលឹកខួប ៧៦ ឆ្នាំ របស់គណបក្សពលករកូរ៉េដែលកំពុងកាន់អំណាច។ ព្រឹត្តិការណ៍នេះ បានបង្ហាញពីអាវុធថ្មីៗជាច្រើនរួមទាំង មីស៊ីលផ្លោងអន្តរទ្វីបដែលកូរ៉េខាងជើងបានបាញ់សាកល្បង ឬដាក់បង្ហាញរួចហើយក្នុងអំឡុងក្បួនព្យុហយាត្រាយោធា។

លោកគីម បានសង្កត់ធ្ងន់ថា គោលបំណងសំខាន់បំផុតរបស់ប្រទេសកូរ៉េខាងជើង គឺមាន «យោធាដែលមានសមត្ថភាពនិងមិនអាចយកឈ្នះបាន» ហើយគ្មាននរណាម្នាក់ហ៊ានប្រឈមជាមួយ។

កាលពីខែមុនកូរ៉េខាងជើង បានធ្វើតេស្តមីស៊ីលលើកដំបូងរបស់ខ្លួន ក្នុងរយៈពេលប្រាំមួយខែដូចជា អាវុធនុយក្លេអ៊ែរដែលអាចទៅដល់គោលដៅនៅកូរ៉េខាងត្បូងនិងជប៉ុន រួមទាំងមូលដ្ឋានយោធាអាមេរិកនៅទីនោះ។ ប៉ុន្តែកូរ៉េខាងជើងនៅតែស្តារបណ្តាញទូរស័ព្ទ និងទូរសារ ដែលបានផ្អាកជាមួយកូរ៉េខាងត្បូង ហើយនិយាយថាខ្លួនបើកចំហដើម្បីចាប់ផ្តើមកិច្ចចរចាជាផ្លូវការជាមួយកូរ៉េខាងត្បូងប្រសិនបើមានលក្ខខណ្ឌ។

អ្នកជំនាញខ្លះនិយាយថា កូរ៉េខាងជើងកំពុងព្យាយាមប្រើបំណងប្រាថ្នារបស់កូរ៉េខាងត្បូង ដើម្បីធ្វើឱ្យចំណងមិត្តភាពកាន់តែប្រសើរឡើង ដើម្បីដាក់សម្ពាធដល់សហរដ្ឋអាមេរិក និងបន្ធូរបន្ថយការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកូរ៉េខាងជើង និងធ្វើសម្បទានផ្សេងទៀត។

សូមបញ្ជាក់ថា ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ បានបែកបាក់គ្នានៅដើមឆ្នាំ ២០១៩ បន្ទាប់ពី អាមេរិកបានច្រានចោលការអំពាវនាវរបស់កូរ៉េខាងជើង ក្នុងការបន្ធូរបន្ថយទណ្ឌកម្មជាថ្នូរនឹងការដកអាវុធមួយផ្នែក៕

Khcct banner

អត្ថបទទាក់ទង