Yearendyearend1140x150

កម្ពុជានឹងរងឥទ្ធិពលព្យុះ«បីកម្រិតផ្សេងគ្នា»ពីថ្ងៃទី ១៣-១៩តុលា

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

នៅថ្ងៃទី១១ ខែតុលា ឆ្នាំ ២០២១ រសៀល កំពុងបន្តភ្លៀងធ្លាក់កម្រិតពីតិចទៅបង្កួរ នៅខេត្តកែប។
រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម 

ភ្នំពេញ៖ កម្ពុជានឹងទទួលរងនូវបម្រែបម្រួលអាកាសធាតុដោយសារតែឥទ្ធិពលព្យុះកម្រិតមធ្យមចាប់ពីថ្ងៃទី១៣ ដល់១៤តុលា រួចនឹងបន្តទទួលរងឥទ្ធិពលមូសុងនិរតីខ្លាំង និងប្រព័ន្ធសម្ពាធទាបភ្ជាប់ជាមួយវិសម្ពាធដែលស្ថិត ក្នុងសមុទ្រចិនខាងត្បូង ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ តុលា និងចុងក្រោយគឺ ទ្រនុងសម្ពាធខ្ពស់ចិននិងរំកិលចុះមកក្រោមមកដល់ភាគខាងជើងនៃប្រទេសចាប់ពីថ្ងៃទី១៨-១៩តុលា។

បើតាមក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ក្រោមឥទ្ធិពលនៃការផ្លាស់ប្ដូរនេះអាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅច្រើននៅតំបន់មាត់សមុទ្រ ហើយនៅថ្ងៃទី១៣-១៥ ខែតុលា អាចមានភ្លៀងច្រើន និងមានខ្យល់កន្ត្រាក់ក្នុងល្បឿនខ្លាំង និងរលកសមុទ្រខ្ពស់មាននៅខេត្ត កោះកុង ព្រះសីហនុ កំពត និងកែប ។

ក្រសួងបញ្ជាក់ថាស្ថានភាពបែបនេះនឹងធ្វើឱ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលមាន សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C) និងសីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C។

ជាងនេះទៅទៀត កត្តាខាងលើនេះអាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម តែនៅថ្ងៃទី១៣-១៤ ខែតុលា នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គរ និងមានខ្យល់កន្ត្រាក់ក្នុងល្បឿន មធ្យមនៅខេត្ត ប៉ៃលិន , ពោធិ៍សាត់ , កំពង់ឆ្នាំង , កំពង់ស្ពឺ , កណ្តាល , តាកែវ, ព្រៃវែង និងរាជធានីភ្នំពេញ ។

ទន្ទឹមនឹងនេះ បណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងមានសីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង