Cct850x100 1
1800px x h300px kh

បណ្ឌិតឈត ប៊ុនថង៖ «សិល្ប:»គឺជាអាវុធមុខពីរ

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកបណ្ឌិត ​ឈត ប៊ុនថង ជា​មន្ដ្រី​ស្រាវ​ជ្រាវ​ផ្នែក​ទំនាក់​ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា

ភ្នំពេញ៖ ឧកញ៉ា ឡេង ណាវ៉ត្រា ​បានបញ្ជា​ឲ្យអ្នកគ្រប់គ្រ​ងផលិតកម្ម​ Galaxy លុបចោល ​Video​ trailer​ បទ« are you ok» ​ចេញពី ​ទំព័រ​ហ្វេសប៊ុក​។ការបញ្ជានេះ ធ្វើឡើងបន្ទាប់ពី​មានប្រតិកម្ម​ពីមហាជន​យ៉ាងខ្លាំង ចំពោះVideo​ trailer​។លោកបណ្ឌិត ​ឈត ប៊ុនថង ជា​មន្ដ្រី​ស្រាវ​ជ្រាវ​ផ្នែក​ទំនាក់​ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា​ ថ្លែងថា ​សិល្បៈគឺ​ជាអាវុធមុខពីរ​។ 

តាមរយៈទំព័រហ្វេសប៊ុកលោក បណ្ឌិត ​ឈត ប៊ុនថង បានថ្លែងថា នៅលើពិភលោកមានរឿងល្បីៗពីរយ៉ាង (រឿងល្អបំផុត និងរឿងអាក្រក់បំផុត)។សង្គមបច្ចុប្បន្នមានរូបភាពពីរ គឺសង្គមជាក់ស្ដែងនិងសង្គមឌីជីថលឬបណ្ដាញសង្គម។ សង្គមទាំងពីរសុទ្ធតែមានសមាជិកជាច្រើន ឬមានម្ចាស់​ជាច្រើន។ ហេតុនេះយើងមិនអាចធ្វើអ្វីមួយចំពោះសង្គមនេះតាមចិត្តយើង​ចង់ដោយមិនគិតពីល្អ អាក្រក់ ត្រូវឬខុសនោះទេ។ សង្គមនីមួយៗសុទ្ធតែមានច្បាប់ ទាំងច្បាប់់សង្គម ច្បាប់រដ្ឋ និងច្បាប់ដទៃទៀត។

បើតាមលោកបណ្ឌិត បទចម្រង​ដែលមានចំណងជើងថា «ARE YOU OK» ទាំងពាក្យពេចន៍ ទាំងរូបភាពមួយចំនួន និងអត្ថន័យដែលគេគិតថាអាចបង្កប់ ​នៅក្នុងនោះ មិនល្អទេ។ សូមកែលម្អឡើងវិញទើបប្រសើរ។

លោកថា សិល្ប:គឺជាអាវុធមុខពីរ ប្រ​សិនបើ​សិល្បៈ​មាន​បង្កប់​នូវគំនិតល្អៗ​ នោះនឹងមាន​ការគាំទ្រ ​ប៉ុន្តែបើ​សិល្បៈ​ពន្យុះឲ្យប្រើ​ហឹង្សា ​ឬការរួមភេទ​ នោះជៀសមិនផុត​ពីមានប្រតិកម្ម​ពីមហាជន​យ៉ាងដូច្នេះហើយ​៕

Khcct banner

អត្ថបទទាក់ទង