Yearendyearend1140x150
Img 0571

ថៃប្រកាសបើកទទួល«ភ្ញៀវទេសចរ»ដោយគ្មានធ្វើចត្តាឡីស័កចាប់ពីថ្ងៃទី០១វិច្ឆិកា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកប្រាយុទ្ធ ចាន់អូឆា នាយករដ្ឋមន្រ្តីថៃ

ថៃ៖លោកប្រាយុទ្ធ ចាន់អូឆា នាយករដ្ឋមន្រ្តីថៃ នៅថ្ងៃទី ១១ តុលានេះ បានថ្លែងតាមរយៈកម្មវិធីទូរទស្សន៍ថា ថៃនឹងបើកទ្វារប្រទេសឲ្យភ្ញៀវទេសចរចូលមកក្នុងប្រទេសបែបសេរីដោយគ្មានការធ្វើចត្តាឡីស័កចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។ការបើកនេះនឹងសម្រាប់ប្រទេសចាក់វ៉ាក់សាំងការពារពេលលេញ។

លោកប្រាយុទ្ធ ចាន់អូឆា បាននិយាយនៅក្នុងការផ្សាយតាមទូរទស្សន៍ជាតិថា អ្នកទេសចរដែលបានចាក់វ៉ាក់សាំងពេញលេញពីប្រទេសដែលមានហានិភ័យទាបយ៉ាងតិច ១០ នឹងត្រូវអនុញ្ញាតឱ្យចូលមកប្រទេសថៃ តាមយន្តហោះដោយមិនមានតម្រូវការដាច់ដោយឡែកពីគេ។

នាយករដ្ឋមន្រ្តី បានដាក់ឈ្មោះ ចក្រភពអង់គ្លេស សិង្ហបុរី អាឡឺម៉ង់ ចិន និងសហរដ្ឋអាមេរិក ក្នុងចំណោមក្រុមប្រទេសដំបូងដែលទទួលបានការអនុញ្ញាត។លោកសន្យាថានឹងបើកទ្វារសម្រាប់ប្រទេសជាច្រើនទៀតនៅថ្ងៃទី ១ ខែធ្នូ និង កំណត់គោលដៅផ្សេងទៀតនៅថ្ងៃទី ១ ខែមករា។

ចំពោះភ្ញៀវទេសចរមកពីប្រទេសដែលមិនស្ថិតនៅក្នុងបញ្ជីហានិភ័យទាបនឹងត្រូវបានអនុញ្ញាត ប៉ុន្តែពួកគេនឹងត្រូវ ដាក់ឲ្យ នៅដាច់ពីគេ។

ការប្រកាសរបស់លោកប្រាយុទ្ធ ចាន់អូឆានេះ បានធ្វើឡើងបន្ទាប់ពីប្រទេសផ្សេងទៀតរួមមាន សិង្ហបុរី និងអូស្ត្រាលី បន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរសម្រាប់ពលរដ្ឋរបស់ពួកគេក្នុងការធ្វើដំណើរទៅក្រៅប្រទេស។លោកប្រាយុទ្ធ ចាន់អូឆា សង្ឃឹមថា ការសម្រេចចិត្តបើកប្រទេសនេះនៅខែក្រោយនឹងទាក់ទាញភ្ញៀវទេសចរបរទេសមកប្រទេសថៃក្នុងរយៈពេល ៣ ខែខាងមុខនេះរួមទាំងថ្ងៃឈប់សម្រាកចុងឆ្នាំខាងមុខនេះ។

គួរបញ្ជាក់ថា ការប្រកាសនេះបានកើតឡើងបន្ទាប់ពីប្រទេសនេះរកឃើញចំនួនអ្នកស្លាប់ធ្លាក់ចុះក្រោម ១០០ នាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះដោយមានករណីថ្មីកើតឡើងប្រមាណ ១០.០០០ ករណី។ថ្វីត្បិតតែស្ថានការណ៍កំពុងមានភាពប្រសើរឡើងនៅតំបន់ភាគច្រើននៃប្រទេសថៃក៏ដោយក៏ការកើនឡើងនៃការឆ្លងថ្មីបានបន្តកើតមាន។

ការរឹតត្បិត បានបន្ធូរបន្ថយ ចំពោះការលក់គ្រឿងស្រវឹង លោកប្រាយុទ្ធ ចាន់អូឆា បានអះអាងថា រដ្ឋាភិបាលនឹងអនុញ្ញាតឱ្យភោជនីយដ្ឋាន និងកន្លែងផ្សេងទៀតលក់គ្រឿងស្រវឹងនៅត្រឹមថ្ងៃទី ១ ខែធ្នូ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងវិស័យកម្សាន្ត ខណៈប្រជាជនគ្រោងនឹងអបអរសាទរឆ្នាំថ្មី៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង