Cct850x100 1
1800px x h300px kh

អាជ្ញាធរឱ្យពលរដ្ឋរស់នៅក្បែរទំនប់វារីអគ្គិសនីកំចាយប្រុងប្រយ័ត្ន ខណៈទឹកបន្តឡើងខ្លាំង

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ទំនប់វារីអគ្គិសនីកំចាយក្នុងខេត្តកំពត។
រូបភាព៖ លោក ឡៃលី 

កំពត៖ ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានក្បែរទំនប់វារីអគ្គិសនីកំចាយគួរប្រុងប្រយ័ត្នដោយសារតែការបើកបង្ហូរទឹកពីទំនប់វារីអគ្គិសនីដោយសារតែភ្លៀងធ្លាក់បន្តគ្នាធ្វើឱ្យទឹកឡើងខ្លាំងដល់កម្រិតត្រូវបង្ហូរ។

បើតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តកំពតបានឱ្យដឹងថាពលរដ្ឋគួរបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះមហន្តរាយនានាដែលអាចកើតឡើងជាយថាហេតុ ដោយសារតែការបើកបង្ហូរទឹកចុះក្រោមនេះ។

រដ្ឋបាលខេត្តបន្តទៀតថា ដោយស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់រយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា នៅទូទាំងខេត្តកំពតធ្វើឱ្យ ធ្វើឱ្យលំហូរទឹកចូលអាងស្តុកទឹកទំនប់វារីអគ្គិសនីកំចាយមានចំនួនកើនឡើងដល់ដែលត្រូវរំដោះទឹកចេញពីទំនប់។

ចំណែកគណៈកម្មធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយប្រចាំខេត្តកំពតបានចាត់ចែងក្រុមការងារបច្ចេកទេសធ្វើការបើកបង្ហូរទឹកដោយសន្សឹមៗនៅម៉ោង១១ថ្ងៃត្រង់នេះហើយ ដូច្នេះប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ទំនប់ទឹក គួរមានការប្រុងប្រយ័ត្នខ្ពស់៕


Khcct banner

អត្ថបទទាក់ទង