Yearendyearend1140x150

សម្តេច ស ខេង៖«អុំទូក»មិនអនុញ្ញាតឱ្យប្រារព្ធទេនៅឆ្នាំនេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង

ភ្នំពេញ៖រាជរដ្ឋាភិបាល គឺឆ្នាំនេះមិនអនុញ្ញាតឱ្យប្រារព្ធពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកដូចបណ្តាឆ្នាំមុនៗទេ នេះដោយសារតែបញ្ហាកូវីដ-១៩។នេះបើតាមសម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែតុលានេះ សម្ដេច ស ខេង បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល គឺឆ្នាំនេះមិនអនុញ្ញាតឱ្យប្រារព្ធពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកដូចបណ្តាឆ្នាំមុនៗទេ។ការលុបចោលនេះគឺដើម្បីកាត់បន្ថយការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងដើម្បីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសគឺដើម្បីចូលរួមជាមួយក្រសួងសុខាភិបាល។

ជាការកត់សម្គាល់ នេះមិនមែនជាលើកទី១ដែលព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ត្រូវបានលុបចោល។ កាលពីឆ្នាំទៅមិញពិធីបុណ្យជាតិដ៍ធំមួយនេះក៏ត្រូវបានលុបចោលដែរ សម្រាប់ការប្រណាំងទូក នៅទីក្រុងភ្នំពេញ នៅក្រោមក្តីបារម្ភពីឆ្លងរាលដាលកូវីដ១៩។ ហេតុផលកូវីដ១៩ បានបង្ខំចិត្តឲ្យរដ្ឋាភិបាលសម្រេចលុបចោលពិធីបុណ្យអុំទូកជាថ្មីទៀតនៅឆ្នាំនេះ ។

សម្ដេច ស ខេង បានសង្កត់ធ្ងន់ថា បញ្ហាជំងឺកូវីដ១៩ មិនទាន់ដឹងថានឹងត្រូវបិទបញ្ចប់នៅពេលណានោះទេ ដែលការនេះតម្រូវឱ្យពលរដ្ឋគ្រប់រូបត្រូវចេះសម្របខ្លួនរស់នៅជាមួយស្ថានភាពនេះ តាមវិធានសុខាភិបាល និងការណែនាំរបស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់ការចម្លង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង