Cct850x100 1
1800px x h300px kh

លោក Khabane Lame ក្លាយជាតារាល្បីក្នុងTikTokក្រោយបាត់បង់ការងារនៅរោងចក្រ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
 លោក Khabane Lame។
រូបភាព៖ CNN

បរទេស៖ លោក Khabane Lame ដែលមនុស្សភាគច្រើនបានស្គាល់ហើយនៅតាមបណ្ដាយសង្គមTikTok គឺជាអ្នកដែលមានប្រជាប្រិយភាពជាងគេ តាមរយៈឃ្លីបវីដេអូត្រាប់តាមធ្វើតែកាយវិការ និងមិននិយាយស្ដីសូម្បីមួយម៉ាត់។

បើតាមការចុះផ្សាយរបស់កាសែត CNN បានឱ្យដឹងថា ដើមឡើយកាលពីប្រទេសអ៊ីតាលី កំពុងតែរាតត្បាតដោយមេរោគកូវីដ១៩ លោក Khabane Lame បានបាត់បង់ការងារនៅរោងចក្រមួយនៅជិតទីក្រុង Turin ភាគខាងជើងប្រទេស។

បុរសរូបនេះ បានចំណាយពេលពេញមួយថ្ងៃនៅផ្ទះរបស់ឳពុកម្តាយគាត់ ដើម្បីស្វែងរកការងារផ្សេងទៀត។ តែថ្ងៃមួយគាត់ចូលទៅលេងក្នុងបណ្ដាញ TikTok ហើយចាប់ផ្តើមបង្កើតជាវីដេអូបែបគិតក្នុងន័យស្ថាបនា(tinkering) នៅក្នុងបន្ទប់គេងរបស់គាត់ដោយបង្ហោះវីដេអូប្រើឈ្មោះថា Khaby Lame ។ នេះហើយ គឺជាការចាប់ផ្ដើមដ៏គួរឱ្យភ្ញាក់ផ្អើល។

ជំហានដំបូងឡើយ លោក Khabane Lame ក៏ដួចជាតារាTikTokផ្សេងទៀតដែរ គឺគាត់បាន បង្កើតឃ្លីបរាំខ្លួនឯង និងមើលវីដេអូហ្គេមឬលេងកំប្លែង។ បន្ទាប់មកនៅដើមឆ្នាំនេះ គាត់បានចាប់ផ្តើមបង្កើតវីដេអូលេងទឹកមុខបែបកប្លែងស្ងួត ជាមួយវីដេអូដែលនិយាយអំពីដំណោះស្រាយនានាក្នុងជីវិរស់នៅប្រចាំថ្ងៃ( life-hack videos ) ជាច្រើនក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមដោយការគ្រវីក្បាល និងមិននិយាយស្ដីឡើយ។

មកទល់ពេលនេះ លោក Khabane Lame គឺជាបុរសដែលមានប្រជាប្រិយបំផុតនៅលើកម្មវិធីធីកតុក ដែលមានអ្នកតាមដាន ១១៤ លាននាក់។

លោក ឡាម បានប្រាប់ទូរទស្សន៍ស៊ីអិនអិននៅក្នុងបទសម្ភាសន៍វីដេអូមួយកាលពីពេលថ្មីៗនេះថា រូបគេបានបង្កើតគំនិតនេះ ព្រោះបានឃើញវីដេអូទាំងនេះកំពុងល្បីក្នុងបណ្ដាញសង្គម ហើយលោកចូលចិត្តគំនិតក្នុងការធ្វើអ្វីមួយបែបសាមញ្ញ។

Khcct banner

អត្ថបទទាក់ទង