Yearendyearend1140x150

សម្តេច ស ខេង ឱ្យមន្ត្រីសិក្សា«ដោះស្រាយជម្លោះ»តាមគំរូឯកឧត្តម ម៉ៅ ធនិន

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ 

បាត់ដំបង៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើសុំឱ្យមន្ត្រីថ្នាក់មូលដ្ឋានតាម រាជធានី-ខេត្តនីមួយៗរៀបចំក្រុមការងារ និងយកចិត្តទុកដាក់លើការងារដោះស្រាយជម្លោះ«ក្រៅប្រព័ន្ធតុលាការ» និងសិក្សាតាមឯកឧត្តម ម៉ៅ ធនិន អតីតអភិបាលខេត្តពោធិ៍សាត់។

ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែតុលា សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់ទុកការងារដោះស្រាយជម្លោះ«ក្រៅប្រព័ន្ធតុលាការ» ជារឿងដ៏សំខាន់មួយដែលអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន។

បើតាមសម្តេច ស ខេង ការងារដោះស្រាយជម្លោះ«ក្រៅប្រព័ន្ធតុលាការ» មិនមែនដោយសារមិនទុកចិត្តរដ្ឋបាលនៅថ្នាក់ក្រោមនោះទេ តែវាជាជម្រើសរើសរបស់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយជម្លោះ និងដើម្បីទទួលបានសុំណើរពីប្រជាពលរដ្ឋដើម្បីយកមកដោះស្រាយ។

សម្តេច ស ខេង ថ្លែងថា "អាជ្ញាធរយើងត្រូវតែហ៊ានប្រឡូកក្នុងការដោះស្រាយជម្លោះ ម៉ៅ ធនិន គាត់មានវិធីដោះស្រាយមួយ សុំឱ្យសិក្សាមើល ចំណុចណាដែលជាបទពិសោធន៍យើងក៏គួរយកមករៀនដែល បទពិសោធន៍ដោះស្រាយ"។

សម្តេច ស ខេង បានស្នើសុំឱ្យអាជ្ញាធរមូលដ្ឋានកុំបិទមតិរបស់ប្រជាពលរដ្ឋ ហើយទុកឱ្យប្រជាពលរដ្ឋមានមតិយោបល់ក្នុងន័យស្ថាបនា និង ត្រូវទទួលខុសត្រូវ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង