Yearendyearend1140x150

ថៃរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មីជាង១ម៉ឺននាក់នៅថ្ងៃនេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ចំនួនអ្នកវិជ្ជមានកូវីដនៅថ្ងៃអាទិត្យនេះ។ ប្រភព៖ The nation 

ប្រទេសថៃ៖ ក្រសួងសុខាភិបាលថៃ បានរាយការណ៍ពីករណីថ្មីនៃអ្នកវិជ្ជមានកូវីដ១៩ចំនួន ១០.៨១៧ នាក់ និងមានអ្នកស្លាប់ចំនួន ៨៤ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនៅថ្ងៃអាទិត្យនេះ។

បើតាមក្រសួងសុខាភិបាលថៃបានឱ្យដឹងថា ក្នុងចំណោមករណីវិជ្ជមានជាង១ម៉ឺននាក់នេះ គឺមាន៥០នាក់ ជាអ្នកនៅក្នុងពន្ធនាគារ និងមានអ្នកជាសះស្បើយចំនួន ៩.៩៨១ នាក់ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យផងដែរ។

ដោយឡែកចំពោះករណីសរុបរបស់អ្នកវិជ្ជមានកូវីដ១៩នៅប្រទេសថៃមានចំនួន ១.៧១០.៨៨៤នាក់ ក្នុងនោះមាន១.៥៨២.៣១៣ នាក់ដែលបានជាសះស្បើយ និង១១០.៨៨០ នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ រីឯ ១៧.៦៩១ នាក់បានស្លាប់។

ទន្ទឹមនឹងនេះ មានពលរដ្ឋថៃចំនួន ១១៤.០៧៥ នាក់បានចាក់វាក់សាំង Covid-19 លើកដំបូង ចំណែកអ្នកចាក់លើកទីពីរមាន ១០៦.២៩៩ នាក់ និងលើកទីបីមានចំនួន១០.៤៧៨ ដែលធ្វើឱ្យចំនួនអ្នកចាក់វ៉ាក់សាំង Covid-19 សរុបទូទាំងប្រទេសកើនឡើងដល់ ៥៩.៥៣៩.៦២៤ ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ថៃ កូវីដ១៩
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង