Cct850x100 1
1800px x h300px kh

«អតីតតន្ត្រីករ»ជំនិតជាមួយលោកស៊ីន ស៊ីសាមុត វិជ្ជមានកូវីដនិងស្ថិតក្នុងស្ថានភាពពិបាក

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ លោកគ្រូ ហេ ជុនសិក អតីតតន្ត្រីករ និងជាជំនិតរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ហើយជាម្ចាស់បទ «សោភីនីមាសស្នេហ៍» កំពុងស្ថិតក្នុងស្ថានភាព ពិបាកវិលត្រឡប់ ដោយលោកលែងដឹងខ្លួន មានតែដង្ហើមដែលមានអ៊ុកស៊ីហ្សែនជំនួយ។

លោកគ្រូ ហេ ជុនសិក មានជន្មាយុ៨២ឆ្នាំ ហើយមានជំងឺប្រចាំកាយ កៀបសរសៃចង្កេះ។ កាលពីសប្ដាហ៍មុន លោកលែងទទួលទានអាហារកើត ក្រុមគ្រួសារក៏បានបញ្ជូនលោកមកមន្ទីរពេទ្យ ជោរៃ (ច្បារអំពៅ) តែគេធ្វើរ៉ាប៉ីតតេស្ត ឃើញមានវិជ្ជមាន​កូវីដ ហើយក៏បានបញ្ជូនមកមណ្ឌលព្យាបាលកូវីដ នៅស្តាតអូឡាំពិក។ 

សាច់ញាតិរបស់លោកគ្រូ ហេ ជុនសិក បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា មកដល់វេលានេះលោកលែងដឹងខ្លួន មានតែដង្ហើមដែលមានអ៊ុកស៊ីហ្សែនជំនួយប៉ុណ្ណោះ។

 


Khcct banner

អត្ថបទទាក់ទង