Yearendyearend1140x150
Img 0571

ប្រទេសវៀតណាមរកឃើញករណីឆ្លងកូវីដ១៩ជិត៥ពាន់នាក់បន្ថែម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រទេសវៀតណាមរកឃើញករណីឆ្លងកូវីដ១៩ជិត៥ពាន់នាក់បន្ថែម ប្រភពរូប៖ VN Express International

វៀតណាម៖ ប្រទេសវៀតណាម បានរាយការណ៍ពីករណីថ្មីនៃជំងឺកូវីដ១៩ ក្នុងស្រុកចំនួន ៤,៧៩៥ករណីកាលពីថ្ងៃទី៨ ខែតុលា។ អ្នកជំងឺ ដែលបានរកឃើញនៅក្នុងតំបន់ចំនួន ៣៤ បាននាំឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងរលកថ្មីនេះ កើនឡើងដល់ ៨២៧,០៣៤ ករណី។

ទីក្រុងដែលមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេគឺ ទីក្រុងហូជីមិញ មានករណីឆ្លងចំនួន ២,២១៥ ករណី, ទីក្រុងប៊ីងឌឿង ចំនួន ៨២៨ ករណី និងទីក្រុង ដុងណៃ ចំនួន ៦១២ ករណី។

ខណៈចំនួនអ្នកស្លាប់ថ្មី ១១៤ នាក់ ត្រូវបានបញ្ចូលទៅក្នុងទិន្នន័យជាតិ ដោយរហូតមកដល់ពេលនេះចំនួនអ្នកស្លាប់ដោយសារកូវីដ១៩សរុបមានចំនួន ២០,៣៣៧ ករណីនៅក្នុងរលកទី ៤ ដែលបានផ្ទុះឡើងនៅចុងខែមេសា។

ប្រទេសវៀតណាម បានចាក់វ៉ាក់សាំងមួយដូសដល់មនុស្សជាង ៣៧ លាននាក់ និងមនុស្សប្រហែល ១៣.៦ លាននាក់បានទទួលការចាក់វ៉ាក់សាំងពេញលេញ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង