Yearendyearend1140x150

ពលរដ្ឋ ផ្ដើមធ្វើដំណើរមកភ្នំពេញវិញ បន្ទាប់ពីភ្ជុំរួច

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ពលរដ្ឋធ្វើដំណើរមកភ្នំពេញវិញ ដោយមធ្យោបាយផ្ទាល់ខ្លួន។
រូបភាព៖ Mr. GO

ភ្នំពេញ៖ បន្ទាប់ពីពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌបានបញ្ចប់កាលពីថ្ងៃម្សិលមិញនេះ ឃើញថាប្រជាពលរដ្ឋដែលទៅលេងស្រុកកំណើតជួបជុំគ្រួសារកន្លងទៅ បានស្រូតដំណើរវិលមកភ្នំពេញវិញបណ្ដើរហើយៗនារសៀលថ្ងៃសុក្រ ទី ៨ តុលា នេះ។

នារដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ រដ្ឋាភិបាលបានអនុញ្ញាត្តិឱ្យពរលដ្ឋឈប់សម្រាករយៈពេល៣ថ្ងៃ ដើម្បីជួបជុំគ្រួសារ និងទៅលេងស្រុកកំណើត ដោយនៅតែអនុវត្តន៍វិធានការការពារដដែល។

ដោយឡែក ឃើញថាបន្ទាប់ពីឈប់សំរាករយ:ពេល៣ថ្ងៃក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពែណីជាតិខ្មែរចប់សព្វគ្រប់ ប្រជាពលរដ្ឋដែលបានធ្វើដំណើរទៅស្រុកកំណើតកាលពីពេលកន្លងទៅ បានធ្វើដំណើរចូលមករាជធានីភ្នំពេញតាមមធ្យោបាយផ្ទាល់ខ្លួន និងរថយន្តដឹកអ្នកដំណើរ។

ទន្ទឹមនឹងនេះ នៅតាមបណ្តាដងផ្លូវជាតិនានាក្នុងរាជធានីភ្នំពេញ យានយន្តគ្រប់ប្រភេទបានធ្វើការដឹកជញ្ជូនយ៉ាងមមាញឹក ដោយមានប្រជាពលរដ្ឋខ្លះដឹកសមាជិកគ្រួសារ ខ្លះទៀតដឹកជាសម្ភារៈនានា។

សូមជម្រាបជូនថា ត្បិតតែរាជរដ្ឋាភិបាលបានបើលឱកាសឱ្យពររដ្ឋឈប់សម្រាក តែបន្ទាប់ពីចូលបម្រើការងារវិញ បុគ្គលិករដ្ឋ និងឯកជន មន្ត្រីរាជការ ក្រុមហ៊ុនសហគ្រាស និងកម្មករកម្មការិនីគ្រប់រោងចក្រទាំងឡាយ ត្រូវធ្វើតេស្តរហ័សរកកូវីដ១៩ឱ្យបានគ្រប់ៗគ្នា។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង