Yearendyearend1140x150
Img 0571

សម្តេច ហ៊ុន សែន បញ្ជាឱ្យស្វែងរកអ្នកប្រឆាំងមិនទាន់ចាក់វ៉ាក់សាំងឲ្យមកចាក់ ដើម្បីការពារជីវិតពីកូវីដ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្តេច ហ៊ុន សែន បានប្រកាសឲ្យអាជ្ញាធរស្វែងរកអ្នកប្រឆាំងមិនទាន់ចាក់វ៉ាក់សាំងឲ្យមកទទួលការចាក់វ៉ាក់សាំង ដើម្បីការពារអាយុជីវិតពីជំងឺកូវីដ-១៩។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជាបានស្រាវជ្រាវឃើញថាមានអ្នកស្លាប់ដោយសារជំងឺកូវីដ ក្នុងគ្រួសាររបស់អ្នកស្លាប់នោះមិនទាន់មានអ្នកចាក់វ៉ាក់សាំងកូវីដនៅឡើយទេ។

សម្តេច ហ៊ុន សែន បានថ្លែងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៨តុលានេះថា «អ្នកដែលមិនព្រមចាក់វ៉ាក់សាំង គឺជាមនុស្សឯកោរបំផុត។» សម្តេចបានប្រកាសស្វែងរកអ្នកប្រឆាំងមិនទាន់ចាក់វ៉ាក់សាំងឲ្យមកចាក់ដើម្បីការពារជីវិតពីកូវីដ និងបានអំពាវនាវកុំឲ្យជឿតាមការញុះញង់ពីក្រុមអគតិមួយចំនួនបានឃោសនាកុំឲ្យចាក់វ៉ាក់សាំង។

សម្តេចបានមានប្រសាសន៍ថា ដោយសារមានអ្នកប្រឆាំងនិងជឿតាមការញុះញង់របស់អ្នកប្រឆាំង ក្រសួងសុខាភិបាលបានស្រាវជ្រាវឃើញថាមានករណីអ្នកស្លាប់ដោយសារជំងឺកូវីដ ក្នុងគ្រួសាររបស់អ្នកស្លាប់នោះមិនទាន់មានអ្នកចាក់វ៉ាក់សាំងកូវីដនៅឡើយទេ។ ជាក់ស្តែងតាមរបាយការណ៍កាលពីថ្ងៃទី០៧តុលាម្សិលមិញនេះ អ្នកជំងឺកូវីដបានទទួលមរណភាព១០នាក់ ក្នុងនោះមាន ៥នាក់មិនបានចាក់វ៉ាក់សាំង។ មូលហេតុអ្នកមិនបានចាក់មាន២ករណីគឺប្រឆាំង និងមានករណីស្រ្តីម្នាក់ស្លាប់ដោយសារជំងឺកូវីដពិនិត្យឃើញថាមិនទាន់បានចាក់វ៉ាក់សាំង សម្តេចក៏បានបញ្ជាឲ្យស្រាវជ្រាវក្រុមគ្រួសារឃើញថាប្តី និងឪពុកក៏មិនទាន់បានចាក់វ៉ាក់សាំងដែរ។

បន្ថែមនេះ សម្តេចបានបន្តថា ទោះរដ្ឋាភិបាលកម្ពុជាបានចាក់វ៉ាក់សាំងជូនពលរដ្ឋបានជិតគ្រប់ផែនការក្តី ក៏ប៉ុន្តែសម្តេចនៅតែអំពាវនាវដល់អ្នកប្រឆាំងមិនទាន់ចាក់វ៉ាក់សាំងឲ្យមកទទួលការចាក់ និងស្នើឲ្យអាជ្ញាធរអប់រំអ្នកទាំងនោះឲ្យទទួលយកវ៉ាក់សាំង ព្រោះនៅពេលខាងមុខអ្វីក៏វ៉ាក់សាំង មិនថាតែនៅក្នុងប្រទេសកម្ពុជាទេ នៅពេលខាងមុខនឹងក្លាយជាវ៉ាក់សាំងកាតព្វកិច្ច។

សូមបញ្ជាក់ថា គិតមកទល់ថ្ងៃនេះ កម្ពុជាបានសម្រេចការចាក់វ៉ាក់សាំងចំនួន ១៣លាន ៣សែន ៥ម៉ឺននាក់ (ដែលស្មើនឹង ៨៤,៨១% នៃប្រជាជនសរុប ១៦លាននាក់) ក្នុងនោះកុមារដែលមានអាយុចាប់ពី១២-១៨ឆ្នាំ សម្រេចបាន ៨៩.៦៨% និង កុមារចាប់ពីអាយុ ៦-១២ឆ្នាំ សម្រេចបាន ៩៣,៧៨%៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង