Yearendyearend1140x150

Pfizerសុំការអនុញ្ញាតពីអាមេរិកដើម្បីចាក់វ៉ាក់សាំងសម្រាប់ក្រុមអាយុ៥ដល់១១ឆ្នាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
Pfizerសុំការអនុញ្ញាតពីអាមេរិកដើម្បីចាក់វ៉ាក់សាំងសម្រាប់ក្រុមអាយុ៥ដល់១១ឆ្នាំ ប្រភពរូប៖ Reuters

អាមេរិក៖ ក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិក Pfizer បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ខ្លួនបានស្នើសុំជាផ្លូវការនូវការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ចំពោះវ៉ាក់សាំង Covid-19 របស់ខ្លួន ចំពោះកុមារដែលមានអាយុពី ៥ ទៅ ១១ ឆ្នាំ។

នៅចុងខែកញ្ញាក្រុមហ៊ុន Pfizer និង BioNTech ដែលជាក្រុមហ៊ុនជីវបច្ចេកវិទ្យាអាល្លឺម៉ង់បានសហការបង្កើតវ៉ាក់សាំងនេះ បានចាប់ផ្តើមបញ្ជូនទិន្នន័យទៅនិយតកររដ្ឋបាលចំណីអាហារនិងឱសថអាមេរិកដើម្បីសុំការអនុញ្ញាត។

ក្រុមហ៊ុនPfizer បានប្រកាសនៅលើធ្វីតធ័រថា ក្រុមហ៊ុនទាំងពីរបានដាក់សំណើជាផ្លូវការទៅនិយតកររដ្ឋបាលចំណីអាហារនិងឱសថអាមេរិកសម្រាប់ការអនុញ្ញាតឱ្យប្រើជាបន្ទាន់នូវវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំពោះកុមារអាយុពី ៥ ដល់ ១២ ឆ្នាំ។

និយតកររដ្ឋបាលចំណីអាហារនិងឱសថអាមេរិក បាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនបានកំណត់ពេលប្រជុំគណៈកម្មាធិការប្រឹក្សាមួយ ដើម្បីពិនិត្យមើលទិន្នន័យនៅថ្ងៃទី ២៦ ខែតុលា មុនពេលផ្តល់យោបល់របស់ខ្លួនថាតើគួរផ្តល់ការអនុញ្ញាតឬយ៉ាងណា។

វ៉ាក់សាំង Pfizer-BioNTech ត្រូវបានផ្តល់ការយល់ព្រមពេញលេញពីរដ្ឋបាលចំណីអាហារនិងឱសថអាមេរិកសម្រាប់អ្នកដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ ហើយរដ្ឋបាលចំណីអាហារនិងឱសថអាមេរិក នៅខែឧសភា បានអនុញ្ញាតឱ្យប្រើជាបន្ទាន់ចំពោះកុមារអាយុពី ១២ ទៅ ១៥ ឆ្នាំ។

កុមារជិត ៥.៩ លាននាក់ បានធ្វើតេស្ត៍វិជ្ជមានCovid-19 គិតត្រឹមថ្ងៃទី ៣០ ខែកញ្ញា នេះបើយោងតាមបណ្ឌិត្យសភាកុមារអាមេរិក។ Pfizer និង BioNTech ក៏កំពុងសាកល្បងវ៉ាក់សាំងរបស់ពួកគេលើទារកដែលមានអាយុពី ៦ ខែដល់ ២ ឆ្នាំ និងលើកុមារដែលមានអាយុពី ២ ទៅ ៥ ឆ្នាំ។

ទិន្នន័យដំបូងសម្រាប់ក្រុមទាំងនេះអាចមកមុនដំណាច់ឆ្នាំនេះ។ សហរដ្ឋអាមេរិកមានកុមារប្រមាណ ២៨ លាននាក់ដែលមានអាយុពី ៥ ទៅ ១១ ឆ្នាំ នេះបើយោងតាមទិន្នន័យការិយាល័យជំរឿនប្រជាជនអាមេរិកពីឆ្នាំ ២០១៩ ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង